ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វត្តមានរបស់ សម្តេចតេជោ ក្នុងពិធីបិទសន្និបាតថ្ងៃនេះបង្ហាញនូវទំនុកចិត្ត និងភាពកក់ក្តៅដល់កសិករ ដោយមិនត្រឹមតែសំដៅលើកកម្ពស់វិស័យកសិកម្មឱ្យក្លាយទៅជាផ្នែកមួយនាំមុខ ដែលអាចផ្តល់កម្លាំងចលករបន្ថែមដល់កំណើនសេដ្ឋកិច្ច និងអាចចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ធានាឱ្យមានស្បៀងគ្រប់គ្រាន់ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជួយបង្កើនចំណូលសម្រាប់គ្រួសារកសិករ ក៏ដូចជាធានាឱ្យបាននូវការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពផងដែរ ៕