ក្មេងស្រីសិស្សវិទ្យាល័យដងទង់ម្នាក់ស្លាប់ដោយគាំងបេះដូងពេលទៅរៀន

ចែករំលែក៖

ខេត្តកំពត :  ក្មេងស្រីជាសិស្សសាលាម្នាក់បានស្លាប់ដោយជំងឺគាំងបេះដូងពេលបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យ នៅវិទ្យាល័យដងទង់ នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បង្កការភ្ញាក់​ផ្អើលកាលវេលាម៉ោង ៣និង ១០នាទី រសៀល ថ្ងៃពុធ៨  កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ​២០១៩ ខណៈមករៀនដូចថ្ងៃធម្មតា។

មន្រ្តីនគរបាលស្រុកដងទងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះទូច​​​​​​​​​​ ស្រីណា អាយុ១៥ឆ្នាំ នៅភូមិ ត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ជាសិស្សរៀន ថ្នាក់ទី8Cនៃវិទ្យាល័យដងទង់ ស្ថិតនៅភូមិធំថ្មីឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

សាក្សីជាសិស្សសាលា បានឲ្យដឹងថា មុនពេលកើតហេតុនៅពេលក្មេងស្រីរងគ្រោះ មករៀននៅសាលាខាងលើដូចថ្ងៃធម្មតា។ លុះមកដល់វេលា ម៉ោង៣និង១០ទីរសៀល ពេលសម្រាក សិស្សសាលានាំគ្នាចេញលេងស្រាប់តែឃើញសិស្សឈ្មោះ ទូច​​​​​​​​​​ ស្រីណាគាំងបេះដូងសន្លប់ហើយ ភ្លាមៗនោះសិស្ស និងគ្រូបានបញ្ជូនក្មេងស្រីរូបនេះមកមន្ទីពេទ្យបង្អែកស្រុកដងទង់ ដើម្បីពិនិត្យ ប៉ុន្តែក្រោយ​ពេលពេទ្យពិនិត្យមើលរួចគ្រូពេទ្យបានប្រាប់ថាក្មេងស្រីនោះ បាន ស្លាប់បាត់ហើយ​ដោយ​ពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺ គាំងបេះដូងរួចក៏បញ្ជូន​សពឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print