ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងកសិកម្ម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩និង៣៥នាទីព្រឹកថ្ងៃ​ដដែល ។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតការងាររបស់ ក្រសួងកសិកម្មដូចខាងក្រោមនេះ

១-ដោយយោងតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាបម្រាញ់ និងនេសាទ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផលិតផលស្រូវ សរុបសម្រេចបានក្នុងបរិមាណ ១០.៨៧លានតោន កើនលើសឆ្នាំមុនប្រមាណ ៣.៣៧% និងអតិរេកស្រូវ មានចំនួនជាង ៥.៨ លានតោន ឬ គិតជា អង្ករស្មើនឹងជាង ៣.៧ លានតោន។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦.៧លានតោន កើនលើសឆ្នាំមុន ប្រមាណ ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះការប្រើប្រាស់ គ្រឿងយន្ត កសិកម្មក្នុង ការភ្ជួររាស់សម្រាប់ស្រូវវស្សា មានការកើនឡើងប្រមាណជាង ៩៦% ដែលនេះជា ជោគជ័យ សម្រាប់វិស័យកសិកម្មកម្ពុជា ។

២-សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការជំរុញកំណើនវិស័យកសិកម្មនៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ ដោយឡែក ផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជា មានការកើនឡើងខ្ពស់ ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំង ការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម។

៣-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានបន្តអនុវត្ត ផែនការរយៈពេលមធ្យម និងវែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចូលរួម ទាំងវិស័យសាធារណៈ វិស័យឯកជន និង ដៃគូអភិវឌ្ឍ។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហា ប្រឈមនានារបស់បងប្អូនកសិករ តាមរយៈការវិនិយោគ ដ៏ច្រើន សន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជនបទ ការលើក កម្ពស់ផលិតភាព កសិកម្ម ការធ្វើអន្តរាគមន៍ផ្ទាល់របស់រដ្ឋ នៅពេល ដែលថ្លៃស្រូវ-អង្ករ ប្រឈមនឹងការធ្លាក់ចុះ នៅលើទីផ្សារអន្តរជាតិ ឬ ត្រូវទប់ថ្លៃកុំឱ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារ ដើម្បីជួយបងប្អូនប្រជា កសិករឤចបន្តការដាំដុះដំណាំស្រូវបានជាធម្មតា។

៤-សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបន្តថា ការអភិវឌ្ឍវិស័យកសិកម្ម គឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងតួនាទី វិស័យកសិកម្ម បង្កើតការងារធានា សន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទ។ ជារួមវិស័យកសិកម្មបានផ្តល់ឱកាសការងាររហូតដល់ ៤១.៥%។

៥-សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ។

៦-សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកឲ្យបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយ ដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិត កម្មកសិកម្ម តាមកិច្ចសន្យា » ឱ្យកាន់តែទូលំទូលាយថែមទៀត ។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូន ដល់ប្រជាកសិករ ។

៧-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែច្នៃអង្ករសម្រាប់នាំចេញនៅមានកម្រិត ជាហេតុនាំឲ្យកម្ពុជាមិនអាចសម្រេចគោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំ។ មួយវិញទៀតការពិបាកប្រកួតប្រជែងអង្ករនៅលើទីផ្សាយ ដោយសារតែការផលិតអង្ករកម្ពុជាមានថ្លៃដើមថ្លៃជាងបណ្តាប្រទេសនាំចេញអង្ករមួយចំនួនទៀត។

៨-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរិះរកគ្រប់វិធីក្នុងការបន្ថយតម្លៃដើមក្នុងការផលិត ដើម្បីបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែង។

៩-សម្តេចតេជោ បានថ្លែងថា ជាមោទនភាពមួយសម្រាប់កម្ពុជា ដែលការប្រើប្រាស់គ្រឿងចក្រក្នុងវិស័យកសិកម្មបានកើនឡើង តែក៏ត្រូវតែមើលផងដែរថា ការប្រើប្រាស់គ្រឿងចក្រ និងគ្រឿងយន្ត គឺបានបង្កើនការចំណាយក្នុងការផលិតផងដែរ។

១០-សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើការកើនឡើងការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ហើយនាំឲ្យកសិករឈប់ចិញ្ចឹមសត្វទាំងសម្រាប់អូសទាញ និងសម្រាប់យកសាច់លក់ ក៏ជាបញ្ហាប្រឈមមួយសម្រាប់កសិករផងដែរ។

១១-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាកសិកម្មនេះ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធ ដោយមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មមួយទេ។

១២-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសេដ្ឋីពាន់លាន និងរយលាននៅកម្ពុជាចូលរួមវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

១៣-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសម្តៅទៅក្រុមអ្នករិះគន់របស់សម្តេចថា ពួកគេធ្វើមានធ្វើបានក្រោមការដឹកនាំរបស់សម្តេច មិនលើកឡើងពីភាពវិជ្ជមាននៃការដឹកនាំទេ។ តែបែរជាព្យាយាមជេរ និងរិះគន់សម្តេចជាប់ជានិច្ច។

១៤-សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម ។ ត្រូវប្រើប្រាស់ យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នក ប្រើប្រាស់ឱ្យបានល្អប្រសើរ ។

១៥-សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តដាស់តឿនឲ្យបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃ ផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

១៦-សម្តេចតេជោ បានថ្លែងថា មិនអាចប្រើនយោបាយឧបត្ថម្ភទុនដល់អ្នកវិនិយោគបាននោះទេ ព្រោះជាការខុសនូវបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។

១៧-សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនឲ្យបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបញណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះញល់ដល់ថ្លៃទីផ្សារ។ ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺប៉េស្តជ្រូកនៅ ទូទាំងប្រទេស និងអនាម័យសាច់ ។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់ បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស។

១៨-សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងកសិកម្មបន្តអប់រំរបស់ប្រជាពលរដ្ឋ កុំឲ្យផ្លាស់ប្តូរការដាំដុះដំណាំដោយរត់ទៅតាមការប្រែប្រួលតម្លៃផលិតផលនៅលើទីផ្សារ។

១៩-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តម សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មាន ការអនុញ្ញាត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

២០-សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនឲ្យបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើន យ៉ាងតិច ២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០។ បន្តពង្រឹងការគ្រប់គ្រង ការញរកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជា ជម្រកដ៏សំខាន់របស់មច្ឆជាតិ ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈ យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតមានីតិវិធីជាធរមាន ។

២១-សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីជលផល តាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន ។

២២-សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយ ប្រទេសជិតខាង និងបណ្តា ប្រទេស ដៃគូអភិវឌ្ឍនានា ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថក្នា់តំបន់ និងអនុតំបន់ ដើម្បី កៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើ ទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុង សេដ្ឋកិច្ចជាតិ ។

២៣-សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យប្រើយន្តការទីផ្សារដែលមានស្រាប់សម្រេចនាំចេញអង្កររបស់កម្ពុជា។

២៤-សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ល្ងាចថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួបអាហារលក្ខណៈគ្រួសារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា។

២៥-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចនឹងជជែករកទីផ្សារបន្ថែមសម្រាប់ផលិតផលរបស់កម្ពុជានៅកូរ៉េខាងត្បូង។

២៦-សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះសម្តេចនឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុបមួយចំនួនទៀត ដើម្បីរកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។

...

២៧-សម្តេចតេជោ ថ្លែងថា កម្ពុជាមិនអាចរស់ដោយការតម្រូវរបស់ប្រទេសណាមួយនោះទេ។ សម្តេចតេជោ បន្ត ថា កម្ពុជាមានមោទនភាពចំពោះវឌ្ឍនភាព តែក៏ត្រូវបន្តរួមគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដទៃទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print