បញ្ជូនក្រុមប្លន់ប្រដាប់អាវុធ៥នាក់ទៅតុលាការក្នុងនោះមានស្ត្រីម្នាក់ផង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធប្រុសស្រី០៥នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃទី១៤មិនា២០១៩ក្រោយបញ្ចប់និតិវិធី។

ជនសង្ស័យខាងលើទី១/ឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិត
ប្រាកដ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ទី២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមាន
ជ័យ ។ ទី៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ ទី៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់
ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមាន
ជ័យ។

គួររំលឹកថាក្នុងខែមិននានេះក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពប្លន់ចំនួន២ករណីក្នុងនោះ កាលពីថ្ងៃទី ០៣មិនា២០១៩វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអាធ្រាត ក្រុមខាងលើបានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។និង ករណីទី២ៈកាលពីថ្ងៃទី០៦មិនា២០១៩ វេលាម៉ោង ប្រហែ
ល០៦និង៣០នាទីក្រុមខាងលើ ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយពីមានសកម្មភាពខាងលើរយះពេលបីថ្ងៃគឺថ្ងៃទី១០មីនា រហូតមកដថ្ងៃទី១៣ មីនា
២០១៩ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលឃណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌ ទួល
គោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង
មហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពត
បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធទាំង០៥នាក់ (ប្រុស ០៤
ស្រីម្នាក់) ដោយក្នុងនោះធ្វើការដកហូតវត្ថុតាង អាវុធខ្លីមួយដើម ម៉ាក កា-៥៩ ម៉ូតូចំនួន០២
គ្រឿង ម៉ាកHonda Beat ពណ៌ ខៀវ+ស
(ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)។
ប្រជាពលរដ្ថបានកោតសរសើរដល់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងស្រាវជ្រាវឈានរហូតដល់ការបង្រាបនឹងសូមឲ្យដាក់ទោសបានធ្ងន់ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print