អំណោយរបស់លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន ត្រូវបានប្រគល់ជូនដល់នាយចំណង់ សឿត គឹមសាន ករណីជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកម្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ និងសហការី បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ជូនលោកនាយចំណង់ សឿត គឹមសាន សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកម្ម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង២១ និង៣០នាទីយប់ បច្ចុប្បន្ន សំរាកព្យាបាលនៅមន្ទីរពេទ្យ យោធភូមិភាគទី៥(ប៉ូពី) ខេត្តបាត់ដំបង ។

អំណោយរួមមាន ៖ ថវិកា ចំនួន ៦,០៦០,០០០រៀល ,ទឹកដោះគោឆៅ ០១កេស មី ០១កេស ទឹកផ្លែឈើ ០១កេស ទឹកបរិសុទ្ធ ០២កេសផងដែរ៕ដោយ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print