លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យអ្នកវិនិយោគហាឡាល់ម៉ាឡេស៊ី ពន្លឿនប្រតិបត្ដិការផលិតផលការងារទីផ្សារ នៅ កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានស្នើឲ្យអ្នកវិនិ យោគ ហាឡាល់ ម៉ាឡេស៊ី ពន្លឿន កិច្ចប្រតិបត្ដិការផលិតផល ការ ងារ ទីផ្សារនៅកម្ពុជា ដើម្បីឆ្លើយតបតាមតម្រូវការ របស់អតិថិជននៅកម្ពុជា ខណៈហាឡាល់ នៅកម្ពុជាមិនទាន់បម្រើតម្រូវការ ឲ្យទាន់អតិថិជនស្របតាមស្ដង់ដារអន្ដរជាតិនៅឡើយ ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួល បន្ទុក បេសកកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈ លោក ទទួលជួបពិភាក្សាការងារ ស្តីពីការវិនិយោគទីផ្សារហាឡាល់ និងសក្តានុពលនៃឱកាសការងារសំរាប់ការវិនិយោគ នៅ កម្ពុជា ជាមួយ លោកឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល់ ម៉ាឡេស៊ី Halal Development Corporation (HDC) រួមនឹងតំណាងក្រុមហ៊ុន SNL Meat Supplies Pty Ltd ជាក្រុមហ៊ុនធំមានទុកវិនិយោគប្រមាណ៦០លាន ដុល្លារ ដែលមានកសិដ្ឋានសំឡេះគោអូស្រ្តាលីនៅតំបន់ ក្រុងព្រះសីហនុដ៏ធំជាងគេ នៅអាសុី និងធំទី២លើពិភពលោក បន្ទាប់ពីប្រទេសអូស្រ្តាលី ក្នុងមួយថ្ងៃអាចសំឡេះគោបាន៦០- ១០០ក្បាល ក្នុង ១ក្បាល ទម្ងន់៦០០-១០០០ គីឡូក្រាម សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសទីផ្សារ នៅចិន និង បណ្តាប្រទេសអារ៉ាប់ និងនៅមជ្ឈឹមបូព៌ា។

ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៏ ៩កើត ខែ ផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៤ មីនា ឆ្នាំ២០១៩ នៅស្នាក់ការ អង្គការមូលនិធិអភិវឌ្ឍន៏មុស្លិម កម្ពុជា ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងពិតជាមានមោទនភាពចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបានអនុញ្ញាត និងបង្កើតអោយមាន នូវគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា តាម រយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ:១៦០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់ កម្ពុជា។ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោ សហគមន៏អន្ដរជាតិបានមើល ឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ។

លោកឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល់ ម៉ាឡេស៊ី បានបញ្ជាក់ថា៖ លោកនិងខិតខំជំរុញការងារ វិនិយោគ ផលិតផលហាឡាល់ ស្រប់តាមស្ដង់ដារ ឲ្យទាន់សភាពការ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា។ ខណៈបច្ចុប្បន្នទីផ្សារ នៃ ផលិតផលហាទ្បាល់ នៅកម្ពុជាកំពុងត្រូវការ និងទាមទារ ពង្រីកទីផ្សារ ការងារឲ្យបានច្រើន ស្របទៅនិងពិភពលោកកំពុងមានភាពពេញនិយម និងកាន់តែមានការរីកចំរើន។

ក្រុមហ៊ុន កំពុងបានរៀបចំផលិត ការងារផ្គត់ផ្គង់សាច់គោនិងផលិតផលស្វាយចន្ទីកញ្ចប់ និងដំណាប់ស្វាយ និងបានស្នើសុំវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាទ្បាល់កម្ពុជា ដើម្បីធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print