ខ្វះជំនាញបច្ចេកទេសដោះមីន​ ផ្ទុះស្លាប់ពីរនាក់​ នៅចម្ការមួួយកន្លែងក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​ ៖​ បេីគ្មានជំនាញច្បាស់លាស់ទេ​ កុំផ្សងគ្រោះថ្នាក់ កុំប្រើទម្លាប់ដែលមិនត្រឹមត្រូវ​ គ្រប់កិច្ចការដែល​មានហានិ​ភ័យ​ពិតជាងាយបង្កអោយគ្រោះថ្នាក់ខ្លាំងណាស់។

មន្ត្រី​ស៊ីម៉ាក់បានសម្តែងការសោកស្តាយវិនាសកម្ម​មួយដែលបាន​កេីតឡេីងចំពោះពលរដ្ឋ៣នាក់ ដែល​ប្រកបរបរស៊ីឈ្នួលបោសសំអាតគ្រាប់មីន បានទទួលរង​គ្រោះថ្នាក់​បាត់បង់ជីវិត​ពីរនាក់​ និង​ ម្នាក់ទៀតរួចផុតពីសេចក្តីស្លាប់​ ក្រោយពីពួកគេ​ ប្រេីជំនាញដោះមីនខ្វះបច្ចេកទេស​ បណ្តាលអោយផ្ទុះ​ ។

មន្ត្រី​ក៏សូម​អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចៀស​ វាងដាច់ខាត​ កុំប្រកបមុខរបររកស៊ីដោះមីន ដោយ​គ្មាន​ការ​ហ្វឹក​ហ្វឺន និងសម្ភារបច្ចេកទេស​ មិនបានត្រឹមត្រូវ​ ហើយមុខរបរបែបនេះប្រឈមនិងប្រ​ថុយ​ប្រ​ថានជីវិតខ្លួនឯង​។

សេចក្ដី​រាយការណ៍ថា​ ប្រជាពលរដ្ឋ៣នាក់ ស៊ីឈ្នួលបោសសំអាតគ្រាប់មីនបានទទួលរង​គ្រោះថ្នាក់​ផ្ទុះ​មីនតោន បណ្តាលឲ្យផ្ទុះស្លាប់២នាក់ និងម្នាក់ទៀតផុតពីគ្រោះ​ថ្នាក់​ ។ ហេតុការណ៍នេះកើ​ត​ឡើងនៅ​វេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅលើដីចំកា​ររ​ប​ស់​ឈ្មោះមាន សីហា ភេទប្រុស ចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

អ្នកបាត់​បង់ជីវិត​ ១-ឈ្មោះ​ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំ​ រស់នៅ ភូមិព្រះអណ្តូង ឃុំស្តុក​ប្រ​វឹក ស្រុករុក្ខរី ខេត្តបាត់ដំបង​ , ២-ឈ្មោះមៅ កំសត់ ប្រុសអាយុ២០ឆ្នាំ រស់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ​ ។ ចំណែក​អ្នកផុត​ពីសេចក្តីស្លាប់ ឈ្មោះ​ ​តែម ប៊ុនធីម អាយុ៤៩ឆ្នាំ រស់នៅ​ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print