បុរសម្នាក់ហែលឆ្លងទឹកមិនផុតអស់កំលាំងលង់ទឹកស្លាប់យ៉ាងអាណោចអាធម្ម

ចែករំលែក៖

ខេត្ត​កំពង់ធំ ៖  បុរសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធម្មវេលាម៉ោង១១:៤០នាទីថ្ងៃព្រហស្បតិ៍ ០៩កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១៤ ខែមីនាគ.ស ២០១៩ ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ពាំង ណា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

មូលហេតុ: ឆ្លងទៅបេះស្វាយចន្ទីនៅតំបន់ដកពរ ហែលផុតជើង បណ្តាលឲ្យលង់ស្លាប់។

សមត្ថកិច្ចបានបន្ដថាក្រោយពីការពិនិត្យកន្លែងកើតហេតុ និងលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីឡើយ រួចក៏សន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹក

ពិតប្រាកដមែន រួចបានប្រគលសពអោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print