ភ្នំពេញ៖តាមគម្រោង នៅវេលាម៉ោង១១ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក MOON JAE-IN ប្រធានាធិបតីកូរ៉េខាងត្បូង ។
នេះបេីយោងតាមចេញផ្សាយរបស់ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកស្រី ដែលទើបនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចទាំងទ្វេក៏បានរៀបចំពិធីទទួលទានអាហារជូនលោកប្រធាណាធិបតី និងលោកស្រីជាលក្ខណៈគ្រួសារនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកស្រី ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ។
នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកស្រី នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ចេស្តា