ក្រុមជនភៀសខ្លួន អាហ្វ្រិក៣៤នាក់ត្រូវបាន ត្រូវបានខ្មាន់កាំភ្លើងចាប់ចាប់ជំរិត យកទៅឃុំនៅកន្លែងមួយគ្មានមនុស្សរស់នៅ ពេលនេះ ទាហានមិចស៊ីកូ រំដោះបានដោយជោគជ័យ មិនបណ្តាលឲ្យមានអ្នកសា្លប់ ឬរបួសនោះឡើយ។
យោងតាមសារព័ត៌មាន Fox News បានផ្សាយថា ទាហានមិចស៊ីកូបានប្រទះឃើញ និងដោះលែងជនភៀសខ្លួនអាហ្វ្រិកកណ្តាល៣៤នាក់ ដែលត្រូវបានចាប់ពង្រាត់ ស្ថិតនៅភាគខាងជើងរដ្ឋ Tamaulipas ឆ្លងកាត់ពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិមិចស៊ីកូ កាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ថា ជនភៀសខ្លួន ត្រូវបានឃុំឃាំងនៅក្នុងអគារមួយស្ថិតនៅតំបន់ Altamira ហើយត្រូវបានប្រទះឃើញដោយកងកម្លាំងទាហានល្បាត ។ ជនភៀសខ្លួន ហុងឌូរ៉ាន ២១នាក់, ហ្គាតេម៉ាឡា៨នាក់ និងម្នាក់ មកពី អែលសាល់វ៉ាឌ័រ (El Salvador) ត្រូវបានកម្លាំងល្បាតប្រទះឃើញនៅពេលនេះ ។
ប្រភពបញ្ជាក់ថា ក្រុមជនរងគ្រោះទាំងនេះ មិនមែនជាក្រុមជនរងគ្រោះទាំង១៩នាក់ ដែលត្រូវបានចាប់ពង្រាត់ពីរថយន្តបឺសមួយគ្រឿង កាលពីថ្ងៃទី៧ ខែមីនា នៅ Tamaulipas មិចស៊ីកូនោះឡើយ ។ ពេលនេះ កម្លាំងសមត្ថកិច្ចនៅមិនទាន់ដឹងថា ពួកជនរងគ្រោះទាំង១៩នាក់នេះ កំពុងស្ថិតនៅទីណាទេ ។
រដ្ឋTamaulipas មិចស៊ីកូនេះ មានផ្លូវធ្វើដំណើរជិត ហើយខ្លី និងឆាប់រហ័ស ទៅកាន់ទឹកដីសហរដ្ឋអាមេរិក សម្រាប់ជនភៀសខ្លួនមកពីតំបន់អាហ្វ្រិកកណ្តាល ដែលឆ្ពោះទៅកាន់ភាគខាងជើងនោះ ។ ទីកន្លែងនេះ ក៏ល្បីល្បាញក្នុងរឿងកើតមានហិង្សាណាស់ដែរ ក៏ដូចឧក្រិដ្ឋកម្មផ្សេងៗ ។ ក្រុមបងធំបងតូចនៅ Tamaulipasនេះ ងាយស្រួលដូចបកចេកក្នុងការចាប់ក្រុមជនភៀសខ្លួន ដែលឆ្លងកាត់តាមតំបន់នេះ ដើម្បីយកទៅជំរិតប្រាក់ ឬទាមទារប្រាក់លស់ ៕