ជនសង្ស័យអំពើឃាតកម្មនៅស្រុកមុខកំពូល២ថ្ងៃមុន ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានម្នាក់ និងអ្នកពាក់ព័ន្ធកំពុងគេចខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលការិយាល័យព្រហម្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល និងនគរបាលប៉ុស្ដិ៍ព្រែកដំបង បានធ្វើការស្រាវជ្រាវករណីឃាតកម្មសម្លាប់បុរសម្នាក់ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ កើតហេតុនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩  ត្រឹមរយះពេល២ថ្ងៃ សមត្ថកិច្ចជំនាញបានចាប់ខ្លួនយុវជនដែលជាជនដៃដល់បានបានម្នាក់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ខណះដែលក្រុមជនដៃដល់ផ្សេងទៀតស្ថិតក្នុងការស្រាវជ្រាវចាប់ខ្លួននៅឡើយ ។
មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា បន្ទាប់ពីក្រុមយុវជនសង្ស័យធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែហាងមីហិរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង រួចមក ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល រីឯសមត្ថកិច្ចជំនាញ ក្រោយពីទទួលបានព័ត៌មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យ រួចធ្វើការសហការគ្នា ស្រាវជ្រាវរកមុខយុវជនសង្ស័យដើម្បចាត់ការតាមនីតិវិធីច្បាប់ ។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនយុវជនសង្ស័យចំនួន១នាក់ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯមុខសញ្ញាដែលពុំទាន់ចាប់ខ្លួនបាន សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ដទៅទៀត ៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print