លោកអភិបាលខណ្ឌឫស្សីកែវដាក់បទបញ្ជា ដល់កម្លាំងត្រូវចុះរៀបចំសណ្តាប់ធ្នាប់ផ្សារងិនអានដែលល្បីថាម្ចាស់ផ្សារយកតែលុយ ការលក់ដូររញេរញ៉ៃ

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ជា សី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវនិងលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១  ចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារងឹនអាន ស្ថិតនៅភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ដែលផ្សារមួយនេះល្បីថាម្ចាស់យកតែលុយបណ្តោយមានការលក់ដូរគ្មានសណ្តាប់ធ្នាប់រញេរញ៉ៃហៀរដល់ផ្លូវ ហើយម្ចាស់ផ្សារមិនយកចិត្តទុកដាក់ ។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វើឡើងកាលពីថ្ងៃព្រហស្បិ៍៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩​ វេលាម៉ោង​ ៨:០០នាទីព្រឹក
ជាមួយគ្នានោះអាជ្ញាធរបានណែនាំអោយអាជីវករដែលតាំងលក់រំលោភលើចឹញ្ចើមផ្លូវថយអោយផុត១ភាគ៣ពីចឹញ្ចើមផ្លូវ និងលក់ទៅតាមគំនួសក្រហមដែលបានបាញ់កំណត់ទុកនាពេលកន្លងមកនិងណែនាំម្ចាស់យានយន្តមិនអោយចតនៅលើទ្រូងផ្លូវឡើយ ហើយបានរៀបឥដ្ឋកំណត់ព្រំ១ភាគ៣សាជាថ្មីដើម្បីទុកសម្រាប់អ្នកថ្មើជើងជៀសវាងខ្លាចរលប់។

សូមបញ្ជាក់ថា នៅទីតាំងផ្សារខាងលើជារឿយៗរដ្ឋបាលខណ្ឌនិងការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការ ចុះរៀបចំ  សណ្តាប់ធ្នាប់នៅទីនោះជាញឺកញាប់ហើយតែអាជីវករមួយចំនួនមិនគោរពតាមការណែនាំរបស់អាជ្ញាធរឡើយ ជាពិសេសម្ចាស់វិនិយោផ្សារនេះតែម្តង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ខែមិនា២០ ១៩នេះយើងសង្កេតឃើញអាជីកមុខដដែលៗដាក់តាំងលក់រំលោភគំនូសដែលបានកំណត់ទុកនិងឆ្លងចូលចឹញ្ចើមផ្លូវដដែល ដោយឡែក ម្ចាស់យានយន្តមួយចំនួនធំ ក៏មិនខុសពីអាជីវករលក់ដូរដែរ នៅតែមានការចតគ្មានសណ្តាប់ធ្នាប់លើចឹញ្ចើមផ្លូវដដែលហេតុនេះក្រុមការងារបានសម្រេចដកហូតម៉ូតូល្មើសចំនួន​៥គ្រឿងនិង សម្ភារៈម្ហូប បន្លែ មួយចំនួនមករក្សាទុកនៅសាលាខណ្ឌជាបណ្តោះអាសន្នសិនរង់ចាំអោយពួកគាត់មកធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌទើបផ្តល់សម្ភារៈទាំងនោះជូនគាត់វិញ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print