ខេត្តរតនគិរី ៖ យុវជនម្នាក់បានយកក្បាលគ្រាប់មកវាយដំបំបែកយករំសេវទុកដេីម្បីកែច្នៃធ្វេីជាគ្រាប់បោកយកត្រី ប៉ុន្តែបានរបេះក្បាច់ភ្លាត់ស្នៀតផ្ទុះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ករណីនេះបានធ្វេីអោយភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ម្សិលមិញ នៅក្នុងភូមិសាស្ត្រ ភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចារាយ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ត្រង់ដៃនិងជេីង ហេីយត្រូវបានក្រុមគ្រួសារដឹកយកទៅ សង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរ យ៉ាដាវផងដែរ៕ ដោយ ជីវន្ត័
...