សិស្សានុសិស្ស និងគ្រូ សាលាបឋមសិក្សាភូមិរការថ្មី ស្វាយចេក ជាង៨០០នាក់ ទទួលអំណោយ មនុស្សធម៏ ពីទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់

ចែករំលែក៖

បន្ទាយមានជ័យ៖ សិស្សានុសិស្ស៧៧៨នាក់ នៅសាលា បឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាសម្ភារៈសិក្សា និងថវិកាមួយចំនួនរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងម្នាក់ៗទទួល បានសៀវភៅ២ក្បាល,ប៊ិច១,ខ្មៅដៃ១,បន្ទាត់១,ជ័រលុប១ និងថវិកា ២០០០រៀល ចំណែក លោកគ្រូអ្នកគ្រូ២៩នាក់ ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀល ព្រម ទាំងឧបត្ថម្ភសម្ភាៈកីឡា ដល់សាលាផងដែរ។

ពិធីប្រគល់អំណោយនេះធ្វើឡើងដោយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(ស.យ.ម.ក)សាខាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ០៩កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ស្លៃម៉ាន មូសា ប្រធានស.យ.ម.ក សាខាខេត្តបន្ទាយមានជ័យ តំណាងលោកអូស្មាន ហាស្សាន់ ព្រមទាំង មានការចូលរួម ពីលោកប្រធានកណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាមខេត្តបន្ទាយមានជ័យ សមាជិក សមាជិកា ស.យ.ម.ក និង ស.ស.យ.ក និងអជ្ញាធរមូលដ្ឋានផងដែរ។
លោក សនកៃម៉ាន មូសា ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ថា៖
ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មានភាពកក់កក្ដៅនិង រីក ចម្រើនជាបន្តបន្ទាប់ តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខណៈ កម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម ច្រើន បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោ បាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តអោយទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ។
សូមបញ្ជាក់ថា៖ សាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក គឺជាអតីតសាលាបឋម ដែល លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ធ្លាប់សិក្សាថ្នាក់បឋម កាលនៅកុមារភាព គឺអាយុ ប្រមាណ ៨ឆ្នាំ។ នេះបើយោងតាមការជម្រាបផ្ទាល់របស់ លោក ក្នុងឱកាសដែល អញ្ជើញសួរសុខទុក្ខ សំណេះសំណាលជាមួយសិស្សនិងគ្រូសាលានេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print