បាញ់ប្រហារយ៉ាងព្រៃផ្សៃនៅក្នុងប្រទេសញ៉ុវហ្សឺឡែន សម្លាប់មនុស្ស២៧នាក់និងរបួសរាប់សិបនាក់ ។ សារព័ត៌ មាន Dailymail បានផ្សាយថា មកទលពេលនេះមានអ្នកស្លាប់២៧នាក់ និង ជិត៥០នាក់រងរបួស។ អ្វីដែលគួរឲ្យចាប់អារម្ភបំផុតនោះគឺ ជនដៃដល់ ពេលបាញ់ប្រហារ ក៏បានយកទូរស័ព្ទថត់ផ្សាយផ្ទល់តែម្តង ពីសកម្មភាពបាញ់ប្រហារ ទាំងនោះ ។
ពាក់ព័ន្ធនឹងការបាញ់ប្រហារ ប៉ូលិសញ៉ូវហ្សឺឡែនចាប់ខ្លួន ជនសង្ស័យ៤នាក់ពាក់ព័ន្ធការបាញ់ប្រហារយ៉ាងរន្ធត់ ស្លាប់និងរបួសជិត៥០នាក់។
ប៉ូលិសញ៉ុវហ្សឺឡែនបានឲ្យដឹងថា បានចាប់ខ្លួនជនសង្ស័យ៤នាក់ ក្រោយការបាញ់ប្រហារនៅព្រះវិហារ ពីរកន្លែងផ្សេងគ្នា ក្នុងប្រទេសញ៉ូវហ្សឺឡែន ។ ចំនួនអ្នកស្លាប់និងរបួសជិត ៥០នាក់ តែមិនទាន់ដឹងចំនួនអ្នកស្លាប់និងរបួសច្បាស់លាស់។
ជនសង្ស័យ៤នាក់ដែលបានចាប់ខ្លួននោះ មាន ប្រុស៣ស្រីមួយ ។ សាក្សីនៅកន្លែងកើតហេតុលោក Robert Weatherhead បានឲ្យដឹងថា ជនបាញ់ប្រហារមានអាយុប្រហែល៣០ទៅ៤០ឆ្នាំ ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីញ៉ុវហ្សឺឡែន លោកស្រី Jacinda Ardern បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃ ខ្មៅងងិតសម្រាប់ប្រទេសញ៉ូវហ្សឺឡែន ដោយត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ នៅព្រះវិហារពីរកន្លែង បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៥០នាក់ ។
សារព័ត៌មាន CNN បានផ្សាយថា ការវាយប្រហារខាងលើកើតឡើងនៅព្រះវិហារ The Masjid Al Noor ក្នុងទីក្រុង Christchurch ។ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានពីរនាក់។
ព្រះវិហារទាំងពីរកន្លែងនេះ ស្ថិតនៅផ្លូវ Deans Avenue និង Linford Avenue ប្រទេសញ៉ូវហ្សឺឡែន ។ ប៉ូលិសបានព្រមានពលរដ្ឋពុំទៅកាន់ព្រះវិហារ ខ្លាចមានករណីស្រដៀងគ្នាកើតឡើង មូលហេតុនៃការបាញ់ប្រហារនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សព្វផ្សាយថា មនុស្សបានស្លាប់កើនឡើងដល់២៧នាក់ហើយ ខណៈដែលនៅទីប្រជុំ South Island ត្រូវបានបិទចរាចរណ៍ ប៉ូលិសកំពុងប្រមាញ់ជនបាញ់ប្រហារដែលនៅសេសសល់ ។ព័ត៌មានលម្អិត និងផ្លូវការ គឺមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ ។ ប៉ូលិសមិនទាន់បញ្ជាក់ថា មនុស្សប៉ុន្មាននាក់រងគ្រោះនោះដែរ ៕