ប្រជាជន​ខ្មែរ​កោតសរសើរ​ ស្រេន វុធថាលេចមុខស្រង់សំរាម​ចេញពីទឹកស្អុយជាមួយយុវជនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖គួរឲ្យសរសើរដល់តួឯកប្រុសស្រស់សង្ហា ស្រេន វុធថា ដែលបានលេចមុខជាមួយនឹងយុវជនមួយចំនួន ដើម្បីបន្តស្រង់សម្រាមដែលអណ្តែតមកទើ នឹងតំបន់ប្រឡាយទឹកស្អុយបឹងត្របែកនោះ។ តារាសម្តែងរូបនេះលើកឡើងថា ដើម្បីបរិស្ថានស្អាតគឺផ្តើមចេញពីប្រជាពលរដ្ឋគ្រប់គ្នា ហើយសម្រាមគឺត្រូវតែនៅក្នុងធុងសម្រាមជានិច្ច។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានបទនៃការរើស និងស្តាសម្រាមចេញពិប្រព័ន្ធលូប្រឡាយទឹកស្អុយ បានកា្លយជាប្រធានបទយ៉ាងសំខាន់ និងគួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។ ផ្តើមចេញពីក្រុមការងារតារាហ្វេសប៊ុកស្រលាញ់បរិស្ថាន ពូឈីវ និងយុវជនមួយចំនួនទទួលបានការកោតសរសើរខ្លាំងពីមហាជនកន្លងមក។ ឃើញសកម្មភាពយុវជនគំរូ និងដោយទឹកចិត្តចង់ចូលរួមចំណែកសង្គមនេះដែរតារាសម្តែងស្រេន វុធថា បានធ្វើដំណើរទៅដល់តំបន់ប្រឡាយទឹកបឹងត្របែក រួមជាមួយយុវជនមួយចំនួនទៀតចុះទៅស្តាសម្រាមដែលអណ្តែត។

ក្រោយពីការចោល និងទុកដាក់មិនបានត្រឹមត្រូវរបស់អ្នករស់នៅទីក្រុងមួយចំនួន ។ ពួកគេចូលរួមទាំងយប់ ដោយមិនស្ទាក់ស្ទើ ប្រឈមនឹងក្លិនដ៏ស្អុយនៃសម្រាម និងទឹក រហូតពួកគេប្រមូលសម្រាមបានអស់ និងបញ្ចប់ដោយមោទនភាពក្នុងកិច្ចការមួយនេះ។ ស្រេន វុធថា បញ្ជាក់ថា “ផ្ដើមពីខ្ញុំនិងអ្នក ដើម្បីប្រទេសយើង មួយនាទីក៏មានន័យសំរាប់ពួកគាត់ដែរ សំរាមត្រូវតែនៅក្នុងធុងជានិច្ច”។

ទោះជាយ៉ាងណាលោកក៏ សូមទោសដែរដែលលោកជួយអ្វីមិនបានច្រើន តែលោកក៏សប្បាយចិត្ដព្រោះលោកបានធ្វើអ្វីវាចេញពីចិត្ដរបស់របស់លោក ជំងឺរបស់លោកទុកមួយឡែក លោកសប្បាយចិត្ដព្រោះ បានចូលរួមជាមួយពួកគាត់ ស្អែកអ្នកណាចង់ចូលរួមខ្លះទៅជាមួយលោក។ លោកថា”ទីក្រុងស្អាតផ្ដើមពីយើងទាំងអស់គ្នា”៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print