ម៉ូតូFinoបើកបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុក
ម៉ូតូកង់បីបណ្តាលអោយក្រឡាប់ផ្ងារជើងម្ខាងនឹងរបួសធ្ងន់៣នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
២នឹង09នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវ១៣០នៅស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកFino
ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1F-5995បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូងខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែម៉ូតូFinoបើកលឿនពេកក៏ជ្រុលអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំម៉ូតូកង់បីពណ៌សពាក់ស្លាកលេខភ្នំពេញ1HN-4786បើកបរតាមបណ្តោយផ្លូវ១៣០ក្នុងទិសដៅពីលិចទៅកើតចំណែកអ្នកជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវរួចជ្រុលទីបុកម៉ូតូកង់បីបណ្តាលអោយក្រឡាប់រងការខូចខាតកំពិតមួយជំហៀងខាងឆ្វេងហើយចំណែកឯខាងម៉ូតូFinoវៀចកង់មុខនឹងខ្ទេចមួយកំណាត់មុខ
របួសធ្ងន់៣នាក់ភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់
មន្ទីរពេទ្យកាលម៉ែតបានមកដល់បានធ្វើការដឹកយកជនរងគ្រោះទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាងត្រូវបាន
សមត្ថកិច្ចធ្ចើការវាសវែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print