ចូលលេងផ្ទះក្មួយជីដូនមួយ ត្រូវទ្វារដែក រលំសង្កត់ស្លាប់

ចែករំលែក៖

​ភ្នំពេញ៖បុរសវ័យជាង៤០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដើរទៅលេងផ្ទះក្មួយជីដូនមួយ ត្រូវបានទ្វាររបងធ្វើអំពីដែករលំសង្កត់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍រលំទ្វារបងសង្កត់បណ្តាលអោយស្លាប់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍១១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទីនៅត្រង់ចំណុច មុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងសុពណ៌ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្មួយជីដូនមួយបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងជាមួយអ្នកស្គាល់គ្នានៅមុខផ្ទះកើតហេតុលុះដល់ម៉ោង ២៣និង៣០នាទី ជនរងគ្រោះបានជួបជាមួយឈ្មោះសាហេមត្រូវជាក្មួយជីដូនមួយ ហើយសួរថាទៅណាក្មួយជីដូនមួយបានប្រាប់ថាកំពុងដើររកប្តីហើយបានប្រាប់អ៊ុំថា អ៊ុំទៅសម្រាកមុនទៅ តែជនរងគ្រោះបាននិយាយថាអត់ទេអញចង់ជួយបប្តីក្មួយដែរ ចឹងចាំអ៊ុំផង ក្រោយមកជនរងគ្រោះ និងឈ្មោះសាហេមត្រូវជាក្មួយជីដូនមួយបានដើរចូលក្នុងដីឡូត៍(ផ្ទះកើតហេតុ)ហើយជនរងគ្រោះក៏បានយកដៃទាញទ្វាបិតស្រាបតែរលំសង្កត់មកលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះមានឈ្មោះអៀម សាន ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្រែកជើង ឃុំពញាក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លងតាមការបំភ្លឺនៅជុំវិញកន្លែងកើតហេតុនិងការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចរបស់កម្លាំងផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍ដល់ទីកន្លែងកើតហេតុពិតជាករណីស្លាប់ដោយសារទ្វារដែករលំសង្កត់លើពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិក្រែកជើង ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print