សុទ្ធតែអ្នកខ្លាំង! ចុងក្រោយសមត្ថកិច្ចចាប់ដាក់ខ្នោះទាំង៣នាក់ហ្នឹង

ចែករំលែក៖

ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីឥណ្ឌា៣នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ក្រោយពីអ្នកទាំង៣នោះបានឌឿដងគ្នាតាមផ្លូវឈានដល់ប្រើអំពើហឹង្សាវាយគ្នាទៅវិញទៅមកបណ្តាលអោយមានរបួសព្រោះតែខ្វះការ យោគយល់គ្នា។កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៤០នាទីនៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិចប្រាប់ថា៖ ភាគីទី១ មានគ្នា២នាក់ ១-ឈ្មោះ ឈួន ហួត  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសលើចញ្ចើមខាងស្តាំ ។

២-ឈ្មោះ ឈួន ឡែន  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។និងភាគីទី២ មានម្នាក់ ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជានជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។  សម្ភារៈបន្សល់ទុក ៖ ម៉ូតូកង់ឥណ្ឌា ០២គ្រឿង និងច្រវ៉ាក់ភ្ជាប់មេសោរចំនួន០១ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ភាគីទី១ បានដឹកភ្ញៀវ មកផ្សារអ៊ីអន២ លុះមកដល់ចំណុចកើតហេតុក៍បានជួបជាមួយភាគីទី២ពេលនោះ ក៍មានទំនាស់និងគ្នាឈានដល់ប្រើអំពើហឹង្សាដោយភាគីទី១ បានវាយទៅលើភាគីទី២បណ្តាលឲ្យរបួស  បន្ទាប់មកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញក៍បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង  ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print