-និយាយអោយខ្លី(ធ្វើជាឪពុកម្តាយគេបានដឹងថា៖ លំបាកប៉ុណ្ណា)
ភ្នំពេញ៖ គួរំលឹកថា៖ បញ្ហាដាច់ភ្លើង បញ្ហាទឹកចេញខ្សោយ ឃើញថា៖ មានមតិជាច្រើនរិៈគន់ក្នុងន័យស្ថាបនា មតិខ្លះជេរផ្កាប់មុខ មតិខ្លះបកស្រាយមានហេតុ មានផល មតិខ្លះគិតថាខ្លួនឯងធ្វើអីក៏ត្រូវ មតិខ្លះខ្វការការទទួលយកការរិៈគន់ មតិខ្លះបច្ចេកទេសជំនាញមកស្រាយ មតិខ្លះបកស្រាយហើយនៅតែព្យាយាមជាន់ពន្លិចលើអ្នកខិតខំបំពេញការងារនេះ …..ចុងក្រោយអាចសម្តេចទើសចិត្តក៏បានផ្តល់ជាគំនិត និងបកស្រាយជូនសាធារណៈជនអោយបានជ្រាប។
ដោយសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វារីអគ្គិសនីទាំងអស់របស់យើង ដោយសារទឹកវាហួតហែង ធ្វើឲ្យវារីអគ្គិសនីរបស់យើង ទាញតួប៊ីនអត់រួច ដែលត្រូវបិទមួយចំនួនធ្វើឲ្យយើងកំពុងខ្វះអគ្គិសនីរហូតដល់៤០០មេហ្គាវ៉ាត់ ដូច្នេះហើយបានវាផ្គត់ផ្គង់អគ្គិសនីរបស់យើង មានការរអាក់រអួល។ រហូតឈានដល់កន្លែងខ្លះត្រូវបានស្នើសុំឲ្យមានការកាត់ផ្ដាច់ ផ្អាកការផ្គត់ផ្គង់ដើម្បីទៅផ្គត់ផ្គង់កន្លែងនេះ រួចហើយបន្ទាប់ទៅផ្គត់ផ្គង់កន្លែងនោះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ដថា ៖ «សូមមេត្ដាអត់ធ្មត់ ក្នុងស្ថានភាពលំបាក ហើយកន្លែងណាដែលមានលទ្ធភាព គឺបញ្ចេញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់។ ពិតហើយតែបញ្ឆេះម៉ាស៊ីនភ្លាមវាលឺសំឡេង វាមានផ្សែង ប៉ុន្ដែវាប្រសើរជាងយើងដុតចន្លុះ ដុតចង្កៀងប្រេងកាត …សម្តេចលើកឡើងថា៖ ខ្ញុំសូមឲ្យប្រជាពលរដ្ឋរបស់យើងមេត្ដាយោគយល់ការលំបាកនេះ»។
ដើម្បីឆ្លើយតបបញ្ហានេះជាបណ្ដោះអាសន្ន រាជរដ្ឋាភិបាលកម្ពុជា បានចរចាយកនាវាផ្ទុកម៉ាស៊ីនផលិតថាមពលអគ្គិសនីពីប្រទេសតួកគី មកផ្គត់ផ្គង់នៅប្រទេសកម្ពុជា ប៉ុន្ដែរហូតមកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិ នទាន់មានការឆ្លើយតបពីភាគីតួកគីនៅឡើយទេ ខណៈអ្នកពាក់ព័ន្ធកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំងលើការងារនេះ។
ស្របពេលនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងផងដែរថា នៅពេលនេះ កម្ពុជា បានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រទេសវៀតណាម និងថៃ ប៉ុន្តែប្រទេសវៀតណាម និងថៃ ក៏ជួបបញ្ហាដូចកម្ពុជាផងដែរ។ ដោយឡែកនៅប្រទេសឡាវ តម្រូវឲ្យមានការកសាងបណ្តាញបន្ថែម។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «យើង ស្នើសុំទៅវៀតណាម ដើម្បីឲ្យជួយផ្គត់ផ្គង់បន្ថែម លើសពីអ្វីដែលកំពុងតែបញ្ជូនមក ២០០មេហ្គាវ៉ាត់ ប៉ុន្ដែវៀតណាមកំពុងតែជួបប្រទះបញ្ហាដូចយើងដែរ ប៉ុន្ដែវៀតណាមប្រើវារីអគ្គិសនីមិនជាច្រើនទៀត ក្រៅតែពីនៅហាន់ណូយ និងតំបន់មួយចំនួន ប៉ុន្ដែគាត់ប្រើធ្យូងថ្មរបស់គាត់ច្រើនជាង។ យើងស្នើសុំទៅថៃ ថៃក៏មានបញ្ហា យើងស្នើសុំទៅឡាវ ប៉ុន្ដែបណ្ដាញបញ្ជូនត្រូវការពេលវេលាសាងសង់»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការវិនិយោគលើការផលិតថាមពលអគ្គិសនី មិនមែនជារឿងងាយស្រួលនោះទេ ហើយការវិនិយោគលើការផលិតថាមពលអគ្គិសនី មិនមែនដូចការវិនិយោគលើផ្លូវនោះទេ គឺត្រូវឆ្លងដល់រដ្ឋសភា ហើយការផលិតថាមពលនេះ ទាមទារឲ្យមានការទិញទាំងអស់នៅពេលផលិតបាន។
ដោយឡែក សម្រាប់បញ្ហាកង្វះទឹកវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ មានការសន្សំសំចៃ នៃការប្រើប្រាស់ទឹក ដែលចំណុចនេះសម្ដេចនៅតែបន្ដឲ្យប្រជាពលរដ្ឋមានការយោគយល់ ប៉ុន្ដែកត្តានេះមិនមែនជាគ្រោះមហន្ដរាយ ដែលសមត្ថកិច្ចគ្រប់គ្រងមិនបាននោះទេ តែនេះគ្រាន់តែស្នើសុំការយោគយល់ ហើយដំណោះស្រាយគឺនៅតែបន្ដមានជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា៖ ដើម្បីអោយកម្ពុុជា កាន់តែបន្តរីកចម្រើន រាល់អ្នករិៈគន់គួរមានហេតុផល ដោយការស្ថាបនា ហើយជំនាញវិញអាចឆ្លើយតបប្រកបដោយវិជ្ជាជីវៈ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ៕
ដោយ៖ សុខ ខេមរា