ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជួនទៅសង្គ្រោះនៅពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)ខណៈដែលរូបគេរើសបានប៊ិចចំលែក១ដើមហើយយកមកសរសេរលេង ។
ហេតុការណ៍ដែលពុំធ្លាប់មាននៅកម្ពុជានេះបានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទីព្រលប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចមុខឃ្លាំងលក់ការ៉ូយីហោSH ស្ថិតក្នុងសង្កាក់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះឈ្មោះធី ធាង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរធ្វើការនៅកន្លែងលក់ការ៉ូយិហោSH មានស្រុកកំណើតនៅភូមិនិច្រនាង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
តាមការឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចពីបុរសម្នាក់ឈ្មោះ សំ ស្នា ដែលធ្វើការជាមួយគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឃើញកាបូបពណ៌ខ្មៅមួយហើយក៏បានដើរទៅរើសដោយនៅក្នុងកាបូបនោះមានកាតទាហានមួយសន្លឹកនឹងប៊ិចពណ៌ខ្មៅមួយដើមហើយជនរងគ្រោះបានយកប៊ិចនោះទៅសរសេរលេងបាន៣ទៅ៤អក្សដោយឃើញប៊ិចចំលែកគាត់បានយកប៊ិចនោះចុចមើលដោយដាក់ចុងប៊ិចជាប់នឹងខ្លួនផ្នែកខាងឆ្វេងហើយប៊ិចក៏បានផ្ទុះសំលេងដូចផាវបណ្តាលអោយចុងប៊ិចនោះត្រូវចំក្រោមដោះផ្នែកខាងឆ្វេងភ្លាមនោះឈ្មោះ សំ ស្នា ក៍បានហៅម៉ូតូរ ឬម៉កកង់បីដឹកយកទៅសង្គ្រនៅមន្ទីពេទ្យព្រះកុសុមៈតែនៅពេលដែលបញ្ជួនដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជិវិតហើយ ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា ប៊ិចនេះជាប្រភេទកែឆ្នៃហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើកោសលវិច័្ចយនៅឡើយ ។ បច្ចុប្បន្នសពជនរងគ្រោះយកទៅតំកល់នៅវត្ថស្ទឹងមានជយ័ ៕
...
ដោយ៖ តុង សីហា