ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ហើម​នៅ​ ក្នុង​ចម្ការ​ព្រៃ​កូន​គគី

ចែករំលែក៖

ខេត្ដស្វាយរៀង​៖​ ជាង​ផ្សារ​ដែក​ពីរ​ នាក់​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ ក្នុង​ចម្ការ​ព្រៃ​កូន​គគីរ​ដែល​មាន​ត្រ​ញំ​ង​ខណៈ​ពួក​គេ​ដើរទៅ​ដាក់​ប​ង្គៃ​យក​ត្រី​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ ត្រ​ញំ​ង​ថ្លុ​ង​ សង្កាត់​បាទី​ ក្រុង​បា​វិត​ ខេត្ដ​ ស្វាយ​រៀង​ ។​

12366546_933129146742146_1687479668_n

នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ សាក​ សព​ជន​រង​គ្រោះ​មាន​សភាព​ហើម​ស្អុយ​ ទៅ​ហើយៗ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្គាល់​ អត្ដសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ​*​។​ ជន​ រង​គ្រោះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​ ពាក់​ អាវយឺត​វាល​កដៃ​ខ្លី​ ខោខ្លី​ត្រឹម​ជង្គង់​ និង​ នៅ​ដៃ​ខាងឆ្វេង​មាន​ចង​អំបោះ​ពណ៌​ ក្រហម​ ។​

នគរបាល​បញ្ជាក់​ថា​ នៅ​ជុំវិញ​សព​ ជន​រង​គ្រោះ​មាន​ស្បែកជើងផ្ទាត់​១​គូ​,​ ដប​ទឹក​សុទ្ធ​ចំនួន​១៧​ដប​ ។​

នៅ​កន្លែង​កើតហេតុ​គេ​បាន​សន្និដ្ឋាន​ ផ្សេងៗ​គ្នា​ថា​ ជន​រង​គ្រោះ​អាច​ជា​ជន​ អណាថា​ ហើយ​ការ​ស្លាប់​នេះ​អាច​ បណ្ដាល​មក​ពី​ដាច់​អាហារ​ ខ្យល់គរ​ដួល​ ចូល​ទឹក​លង់​ស្លាប់​ ។​ យ៉ាងណា​ក៏​ដោយ​ ករណី​នេះ​សមត្ថកិច្ច​ក្រុង​បា​វិត​បាន​នឹង​ កំពុង​ពិនិត្យ​សាកសព​ហើយ​មន្ដ្រី​នគរ​ បាល​ជំនាញ​នៅ​មិន​ទាន់​សន្និដ្ឋាន​ចំពោះ​ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដោយសារ​ មូលហេតុ​អ្វី​នៅឡើយ​ទេ​ ។​

តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ ដែរ​ថា​ សព​ជន​រង​គ្រោះ​អាច​ស្លាប់​ក្នុង​ រយៈពេល​២​ថ្ងៃ​មក​ហើយ​ ទើប​បណ្ដាល​ ឱ្យ​មាន​សភាព​ហើម​ ធុំក្លិន​ស្អុយ​បែប​ នេះ​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​គ្រោង​នឹង​ដឹក​យក​ទៅ​តម្កល់​ ទុក​នៅ​វត្ដ​ក្នុងភូមិ​ខាងលើ​នេះ​ដើម្បី​អំពាវ​ នាវ​រក​ក្រុម​គ្រួសារ​ តែ​មិន​ទុក​យូរ​ប៉ុន្មាន​ ទេ​នឹង​ត្រូវ​បូជា​ ព្រោះ​សាកសព​មិន​អាច​ រក្សា​ទុក​បានឱ្យ​ហួស​ពី​ថ្ងៃ​ទី​១១​ ធ្នូ​ ឡើយ​ ៕

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print