អាណិត​ណាស់​! ! បុរស​ម្នាក់ធ្លាក់ពីលើដើមត្នោតស្លាប់

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង:បុរសម្នាក់ជាប្រជាការពារភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង និងមានមុខរបរ ជាអ្នកឡើងត្នោត ត្រូវបានក្មេងឃ្វាគោប្រទះឃេីញស្លាប់នៅក្រោមដេីមត្នោតកាលពីវេលាម៉ោង២និង២៨នាទីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅចំណុចដេីមត្នោតមួយដេីមដែលនៅខាងកេីតសាលាបឋមសិក្សាវត្តភ្នំ ស្តិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បុរសរងគ្រោះមានឈ្មោះ សេក សាវ៉ាត ហៅ(ឆក) អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កេីតហេតុខាងលើ មុខរបរធ្វើស្រែចំការ និង ឡើងត្នោតជាប្រចាំ ដើម្បីបន្ថែមមុខរបរលើជីវភាព។

នៅថ្ងៃកេីតហេតុក្រោយបាយថ្ងៃត្រង់រួចបុរសរងគ្រោះបានចេញទៅឡេីងត្នោតដូចរាល់ថ្ងៃ តែមិនដឹងជាយ៉ាងមិចទេីបបុរសរងគ្រោះធ្លាក់ពីលេីដេីមត្នោត បណ្តាលអោយស្លាប់តែម្នាក់ឯងដោយគ្មានអ្នកដឹង។រហូតដល់ម៉ោង២និង២៨នាទីថ្ងៃដដែលមានក្មេងឃ្វាគោទៅឃ្វាគោនៅម្តុំនោះ ក៏បានឃេីញបុរសរងគ្រោះដេកស្លាប់នៅក្រោមដេីមត្នោត មិនដឹងថាស្លាប់តាំងពីពេលណាមកនោះទេ។សពត្រូវក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន។
គួបញ្ជាក់ថា បុរសរងគ្រោះ មានប្រពន្ធនិងកូន មានជីវភាព ខ្វះខាតរកមួយព្រឹកសម្រាប់តែមួយព្រឹកប៉ុណ្ណោះ នៅពេលនេះបានស្លាប់ចោលប្រពន្ធនិងកូន មិនដឹងរំពឹងអ្បីទៀត មានតែសប្បុរសជនដែលអាចជួយបណ្តោះទាល់ដល់គ្រួសារគាត់តែប៉ុណ្ណោះ ៕ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print