ជនជាតិចិនម្នាក់ជជាងកញ្ចក់ ធ្លាក់ពីលើអគារ សំណង់ធនាគារRHBជាន់ទី៤ ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ ជាជាងកញ្ចក់ បានធ្លាក់ពីលើអគារ សំណង់ធនាគារRHBជាន់ទី៤ បណ្តាលឲ្យស្លាប់ ស្ថិតនៅចំណុចអគារសំណង់RHB ផ្លូវលេខ១០៦ កែងផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីម៉ោងជិត៥រសៀល ថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៩។

សពមានឈ្មោះ ZOU ZHIMENG ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះជួលលេខ១០២អឺ៤ ផ្លូវលេខ១០៨ ភូមិ១ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EF5829677។

សមត្ថកិច្ចបានឲ្យដឹងថា ៖ តាមការបំភ្លឺរបស់ឈ្មោះ ថានថន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករជាងកញ្ចក់,ឈ្មោះ អ៊ុល ស៊ាងហ៊ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករជាងកញ្ចក់ និងឈ្មោះ ZOU JUNPING ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាងកញ្ចក់(ជាកូនបង្កើតសព) បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦៖៤០នាទី ជនរងគ្រោះឈ្មោះ ZOU ZHIMENG ភេទប្រុស អាយុ៥៨ឆ្នាំ បានឡើងចាប់កញ្ចក់នៅខាងក្រៅអគារសំណង់RHBជាន់ទី៤ ដោយជិះកន្ត្រាក់ខ្សែរ៉ត ពេលនោះជនរងគ្រោះបានដោះតម្ពក់ខ្សែក្រវ៉ាត់ចេញ ហើយឆ្លងចូលក្នុងអគារ ដើម្បីកាត់ ដែករួច ក៏ឈោងយកដបទឹកផឹកនៅក្នុងកន្ត្រាក់ខ្សែរ៉ត ស្រាប់តែផុងជើងធ្លាក់ពីជាន់ទី៤ មកទើលើតំបូលបេតុងអគារកាប៊ីនភ្លើងជាប់នឹងអគារសំណង់RHB បណ្តាលឲ្យរងរបួលធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតក្រោយពីគ្រូពេទ្យធ្វើការពិនិត្យរួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ។

បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print