ភ្នំពេញ ៖ ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា លោក កុអ៊ិជិ តាគូម៉ា បានផ្ដួចផ្ដើមគំនិតបង្កើតជាមូលនិធិមួយ ដើម្បីប្រមូលថវិកាសម្រាប់ជាការរួមចំណែកជួយដល់គ្រួសារជនរងគ្រោះ មានប្រពន្ធ និងកូន៤នាក់ ដែល ត្រូវរស់នៅដោយបាត់បង់ស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អរបស់ពួកគេ។
គួររំឮកថា ក្រុមគ្រសារជនរងគ្រោះបានបាត់បង់ ប្តី ឪពុក កាលពីប៉ុន្មានថ្ងៃមុនមានករណីប្លន់សម្លាប់ដ៏គួរឱ្យរន្ធត់មួយ បង្កឡើងដោយជនជាតិជប៉ុន ២នាក់ បានប្លន់សម្លាប់អ្នករត់តាក់ស៊ីខ្មែរនៅស្រុកពួក ខេត្តសៀមរាប។
ករណីឃាតកម្មដ៏ឃោរឃៅនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាជនជប៉ុនរស់នៅកម្ពុជា ដែលបានសម្ដែងការសុំទោសពលរដ្ឋខ្មែរ ចំពោះអំពីប្លន់សម្លាប់ដោយជនសង្ស័យទាំង ២រូប ដែលជាជនជាតិជប៉ុនខាងលើ ៕ ដោយ ៖ ជាយក្រុង
...