ដើម្បីពង្រិកវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួនចិនបានបង្កើនការអភិវឌ្ឍន៍ នៅតាមបណ្តាកំពុងផែនៅលើពិភពលោកតាមសំណើរបស់ប្រទេសជាដៃគូ ។ មិនថា នៅតំបន់អាស៊ីនោះឡើយសូម្បីតែតំបន់អឺរ៉ុប ក៏ត្រូវការចិនដើម្បីអភិវឌ្ឍនសេដ្ឋកិច្ច ។
ប៉ុន្មានឆ្នាំកន្លងមក ចិនបានដើរទិញកំពង់ផែសមុទ្រជាច្រើនចាប់តាំងពីកំពង់ផែនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ រិក រួមទាំងអឺរ៉ុប និងអាមេរិកខាងត្បូងផងដែរ។ ការទិញកំពង់ផែជាច្រើននៅជុំវិញពិភពលោក ជាការបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែប្រសើរឡើង ។
នៅពេលនេះប្រទេសអ៊ីតាលីបានត្រៀមខ្លួនឲ្យចិនវិនិយោកកំពង់ផែចំនួនចំនួន៤ ស្របទៅតាមគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិន ដែលតភ្ជាប់ពីទ្វីបអាស៊ី រហូតទៅដល់ទ្វីបអឺរ៉ុបនោះ ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អ៊ីតាលីនៅប្រឈមនឹងបញ្ហាសន្តិសុខក្នុងប្រទេសរបស់ខ្លួន ក៏ដូចបញ្ហាជាមួយសហ ភាពអឺរ៉ុបផងដែរ ។ នេះបើតាមការផ្សាយរបស់បណ្តាញព័ត៌មាន South China Morning Post កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយដកស្រង់ប្រភពមន្ត្រីការទូត មិនបញ្ចេញឈ្មោះ ។
ប្រភពបញ្ជាក់ថា របៀបវារៈនៃគម្រោងវិនិយោគកំពង់ផែទាំង៤របស់អ៊ីតាលីនេះ ទំនងត្រូវបានលើកឡើងយកមកពិភាក្សា ក្នុដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសអ៊ីតាលី ។
កំពង់ផែទាំង៤របស់អ៊ីតាលីរួមមាន កំពង់ផែភាគពាយព្យ Genoa, កំពង់ផែ Sicilian ភាគខាងត្បូង Palermo, កំពង់ផែ២ទៀតនៅភាគខាងជើង Adriatic គឺកំពង់ផែ Trieste និងកំពង់ផែ Ravenna ។ កំពង់ផែទាំងនេះ ជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់របស់អ៊ីតាលី ។
រដ្ឋាភិបាលអ៊ីតាលីបញ្ជាក់ថា ការដែលខ្លួនអនុញ្ញាតឲ្យក្រុមហ៊ុនចិនវិនិយោគកំពង់ផែទាំង៤ខាងលើនេះ គឺដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ ។
គួរបញ្ជាក់ថា លោកស៊ី ជីនពីង មានគម្រោងទស្សនកិច្ច ក្នុងប្រទេសអឺរ៉ុបចំនួន ៣ គឺអ៊ីតាលី ម៉ូណាកូ និងប្រទេស បារាំង ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២១ មីនា ឆ្នាំ២០១៩នេះតទៅ ។ ជម្រើសដំបូងគេ គឺទៅកាន់ប្រទេស អ៊ីតាលី ព្រោះទីក្រុងរ៉ូមត្រូវចូលរួមជាមួយទីក្រុងប៉េកាំងនៅក្នុងគម្រោងរបស់ចិនស្តីពីការសង់ « ផ្លូវមួយខ្សែក្រវ៉ាត់មួយ »។ គឺជាគម្រោងមួយដែលកំពុងបង្កឲ្យមានភាពចម្រូងចម្រាសខ្លាំងនៅអឺរ៉ុបកណ្តាល ។
គេនៅមិនទាន់ដឹងលំអិតព័ត៌មាននោះទេពីកាលវិភាគ កម្មវិធី ឬមួយក៏រយៈពេលទស្សនកិច្ចរបស់លោកស៊ី ជីនពីងនៅក្នុងប្រទេសនីមួយៗ។ អ្វីដែលគេដឹងនៅក្នុងដំណើរទៅកាន់ប្រទេសអ៊ីតាលី ក្រុងប៉េកាំងត្រូវចុះហត្ថលេខាជា មួយក្រុងរ៉ូមលើពិធីសាមួយនៃកិច្ចព្រមព្រៀងទាក់ទងនឹងគម្រោងសង់ « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » របស់ចិន ។
អ៊ីតាលីអាចនឹងក្លាយជាប្រទេសទី១ នៅក្នុងក្រុម ប្រទេសមហាអំណាចឧស្សាហកម្ម G៧ ដែលបានចូលរួមជាមួយគម្រោងរបស់ចិន។ គួររម្លឹកថា គម្រោង « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » ត្រូវបានចិនចាប់ផ្តើមក្នុងឆ្នាំ ២០១៣ មានគោលដៅបង្កើនការតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងគ្រោងចំណាយប្រាក់ដល់ទៅ ១ ០០០ ០០០លានដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវសមុទ្រ។ តែអ្វីជាការកត់សម្គាល់ គម្រោងមួយនេះរបស់ចិនកំពុងពុះចែកអឺរ៉ុបជាពីរ នៅម្ខាង ក្រុមប្រទេសដែលចូលរួមជាមួយចិន ដូចយ៉ាងក្រិក និងបណ្តាប្រទេសអឺរ៉ុបខាងកើត ចំណែកនៅម្ខាងទៀត ក្រុមប្រទេសដែលបារម្ភខ្លាចចិនបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួនឆ្ពោះទៅអឺរ៉ុបខាងលិច ។
សកម្មភាពរបស់ចិន គឺដើម្បីផលប្រយោជន៍យូអង្វែង និងគ្រប់វិស័យ ទាំងសន្តិសុខ ព័ត៌មាន និង សន្តិសុខបណ្តាញ ។ ក្រុមអ្នកវិនិយោគកំពង់ផែរបស់ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាព របស់នាវាអាមេរិក ។ ក្រុមអ្នកឯកទេស បានលើកឡើង សកម្មភាពគឺអភិវឌ្ឍន៍ទាំងវិស័យស៊ីវិល និងយោធា ។ ចិនបានដើរតាម អាមេរិក ប្រកបដោយមហិច្ឆិតា ដោយ ដាក់បញ្ជូនទាំងវិស័យឧស្សាហកម្មការពារជាតិនិងស៊ីវិលរួមគ្នា ។បណ្តាលកំពង់ផែរបស់ចិន គឺមានក្រុមអ្នកឯកទេសជួសជុលទាំងនាវាចម្បាំង និងសម្ភារៈយោធា ទៀតផង។
លោក Zhang Jieអ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌុល ស្រាវជ្រាវសង្គម ចិនបានសរសេរនូវអត្ថបទមួយ តាំងពីឆ្នាំ២០១៥ថា « ដំបូងគឺស៊ីវិល ក្រោយមកក្លាយជាយោធា »។ បណ្តាកំពង់ផែពាណិជ្ជកម្មដែលចិនបាន សាងសង ក្នុងគោលដៅអភិវឌ្ឍន៍ បន្តិចម្តងៗ ប្រែក្លាយទៅជា កំពង់ផែយោធា ជួយដល់ ចិន ការពារ សន្តិសុខ ចរាចរណ៍លើដែនសមុទ្រ នឹងគ្រប់គ្រង ផ្លូវសមុទ្រដ៏សំខាន់។
ក្រុមអ្នកឯកទេសបានលើកឡើងថា បណ្តាកំពុងផែរបស់ចិននៅជុំវិញពិភពលោក នាពេលអនាគត អាមេរិក ក៏ត្រូវ ខ្ចីកំពង់ផែរបស់ចិនមកប្រើប្រាស់ផងដែរ ។ ទាំងនោះហើយធ្វើឲ្យឥទ្ធិពលរដ្ឋចិននៅលើពិភពលោក កាន់តែខ្លាំង គ្រប់ដណ្តបពិភពលោកទាំងមូល ។កន្លងមក ចិនក៏បានអនុវត្តគម្រោងរថភ្លើងឆ្លងទ្វីប សម្រាប់ដឹកទំនិញនិងរថភ្លើងល្បឿនលឿនសម្រាប់ដឹកអ្នកដំណើរ ជុំវិញពិភពលោក ដោយ អ្នកដំណើរពីអឺរ៉ុបអាមេរិកទៅកាន់ចិន មិនបាច់បាច់ជិះយន្តហោះអាច ធ្វើដំណើរតាមរថភ្លើងបាន ។
លើសពីនេះទៅទៀត ក៏មានរថភ្លើងដឹកទំនិញ ដែលអាច បញ្ជូនទំនិញពីចិនទៅអឺរ៉ុប បានយ៉ាងឆាប់រហ័ស បំផុត។ កត្តាទាំងនោះហើយបានធ្វើឲ្យចិនមានប្រៀបនៅក្នុងវិស័យ សេដ្ឋកិច្ច ហើយនៅពេលដ៏ខ្លីខាងមុខ ចិន អាចក្លាយជាមហាអំណាចទីមួយលើពិភពលោក ។ ចំណុចទាំងនោះទើបអាមេរិក អនុវត្តគោលនយោបាយ «អាវុធ ពន្ធដា» សម្រាប់វាយប្រហារទៅលើចិន ឲ្យទាន់ពេលវេលា បង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្ម ដើម្បី ទប់ស្កាត់មហិច្ឆិតា ដណ្តើមមហាអំណាចទីមួយរបស់អាមេរិកនៅលើពិភពលោក ៕