ជនជាតិជប៉ុនម្ចាស់ក្លឹបបាល់​ទាត់ខេមបូឌា ថៃហ្គ័រ ផ្តល់ប្រាក់៤០០០ដុល្លារដល់គ្រួសារជនរង​គ្រោះដោយ​ជប៉ុន ២នាក់សម្លាប់ប្លន់រថយន្ត

ចែករំលែក៖

ខេត្តសៀមរាបៈ តាមរយៈហ្វេសប៊ុករបស់ជនជាតិជប៉ុន លោក អាគីហ៊ីរ៉ូ កាតូ(Akihiro Kato) ម្ចាស់ក្លឹបបាល់​ទាត់ ខេមបូឌាន ថៃហ្គ័រ (Cambodia Tiger )បានឲ្យដឹងនាពេលថ្មីនេះថា លោក បានចំណាយប្រាក់ចំនួន ៤០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមគ្រួសារសព ជនរង គ្រោះ ដែលបាត់បង់ជីវិត ដោយជនជាតិជប៉ុនពីរនាក់សម្លាប់ប្លន់យករថយន្តនៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ។

លោក អាគីហ៊ីរ៉ូ កាតូ បានសរសេរក្នុងទំព័រហ្វេសប៊ុកថា យើងបានបរិច្ចាគថិវកាចំនួន៤០០០ ដុល្លារជូនដល់ក្រុមគ្រសារសព។ សូមអរគុណមិត្តភក្តិ

នៅក្នុងហ្វេសប៊ុករបស់លោក (Akihiro Kato) ក៏បានបង្ហាញរូបថតក្រុមគ្រួសារជនរង​គ្រោះ​ទទួលប្រាក់ចំនួន ៤០០០ដុល្លារ ពីលោក (Akihiro Kato) ក្នុងមនោសញ្ចេតយោគយល់ ខណៈ ដែលម្ចាស់ក្លឹបមួយនេះបានសុំទោសដល់គ្រួសារជនរងគ្រោះ ជំនួសប្រជាពលរដ្ឋជប៉ុន រាប់ លាននាក់ចំពោះទង្វើមិនគួរអត់អោនរបស់ជនសង្ស័យជាជនចាតិជប៉ុនទាំង២នាក់នេះ ។

សូមបញ្ជាក់ថា  កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩ មានជនជាតិជប៉ុន២នាក់អារក​សម្លាប់​អ្នករត់តាក់ស៊ីនៅលើកំណាត់ផ្លូវជាតិលេខ ៦Aត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិត ក្នុងទឹកដីភូមិ​គោកដូង ឃុំពួក ស្រុកពួក ខេត្ត សៀមរាបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជនសង្ស័យ២ នាក់ជាជនជាតិជប៉ុន ទី១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជាភ្ញៀវ បរទេសបានចូលមកកម្ពុជា ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩ តាមច្រកប៉ោយប៉ែតរួចមកកាន់ ក្រុងសៀមរាប។ បុរសជនជាតិ ជប៉ុនទាំង២នាក់នេះបានធ្វើសម្មភាពអារកសម្លាប់ ជនរងគ្រោះ ឈ្មោះហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីប្លន់យករថយន្តម៉ាក តូយ៉ូតាហាយឡេនឌ័រពណ៌ស្ករ​ពាក់ស្លាក​លេខ ភ្នំពេញ ២AB-៥២១៨ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់បាន៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print