ចម្ការស្វាយ៦៥ដើមឆេះម៉ត់ សង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀងះ មានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅនៅចំការស្វាយមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៏មកសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកនាំគ្នាជួយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំរហូតទទួលបានជោគជ័យគ្រប់គ្រងស្ថានការណ៏បានមិនរាលដាលដល់ផ្ទះអ្នកភូមិនិងអាយុជិវិត។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអង្គារ៍១៤កើតខែផល្គុនឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ វេលាម៉ោង៣​និង៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចម្ការស្វាយរបស់ម្ចាស់ឈ្មោះថោង ទូច ភេទប្រុស អាយុ ៦១ឆ្នាំ ស្ថិតនៅភូមិត្រពាំងឆ្លូញ ឃ៉ំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ក្រោយពីមានសេចក្ដីរាយការណ៏ពីអ្នកភូមិថាមានករណីភ្លើង ឆេះចម្ការស្វាយភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលបានសហការគ្នាកងរាជអាវុធហត្ថស្រុកជាមួយអ្នកភូមិនាំគ្នាជួយបាញ់ពន្លត់ខ្លះដងទឹកចាក់យ៉ាងសស្រាក់សស្រាំរហូតទទួលបានជោគជ័យគ្រប់គ្រងស្ថានការណ៏បានមិនរាល​ដាលដល់ផ្ទះអ្នកភូមិនិងអាយុជិវិត។
ប្រភពបន្តថាចំពោះដើមស្វាយដែលខូចខាតឆេះអស់ទាំងស្រុងចំនួន៦៥ដើមខណះសមត្ថកិច្ចដាក់ការសង្ស័យ មានមនុស្សមិនបំណងមិនល្អលួចដុតព្រោះនៅចំការនេះស្ងាត់មិនមានក្មេងណាម្នាក់ចូលបាននោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុសាកសួរអ្នកភូមិដើម្បីស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាត់ការច្បាប់ ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print