យន្តហោះដឹកអ្នកដំណើរ Iran Air ឆាបឆេះពេលចុះចត

ចែករំលែក៖

ប៉ុន្តែថ្ងៃចុងក្រោយនេះ អ្នកធ្វើដំណើរតាមយន្តហោះមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលយន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់​ ជួបបញ្ហាគ្រឿងម៉ាស៊ីនជាបន្តបន្ទាប់ ។ ក្រោយគ្រោះថ្នាក់​ សម្លាប់មនុស្សដល់ទៅ​១៥៧នាក់ ​របស់ក្រុមហ៊ុន អាកាសចរណ៍​ Ethiopian Airlines ។

ក្រោយគ្រោះថ្នាក់​ យន្តហោះ​ Ethiopian​ នៅមានបញ្ហា​គ្រឿងម៉ាស៊ីនបង្ខំឲ្យយន្តហោះត្រូវចុះចតជាបន្ទាន់​ ។ ជាក់ស្តែងនៅក្នុងប្រទេស រុស្ស៊ីមានយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ត្រូវចុះចតជាបន្ទាន់ ។

នៅពេលនេះ យន្តហោះដឹកអ្នកដំណើរ​ ១០០នាក់​របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់​ ឆាប់ឆេះពេលចុះចតជាបន្ទាន់ ធ្វើឲ្យអ្នកដំណើរ​ភ័យស្លនស្លោយ៉ាងខ្លាំង ​។

កម្លាំងជួយសង្គ្រោះបានដុតដៃដុតជើងពន្លត់អគ្គិភ័យឆាប់ឆេះយន្តហោះ ចំណែកអ្នកដំណើរ «១០០នាក់នៅខាងក្នុងយន្តហោះនៅឡើយ ។ ការឆាបឆេះកើតឡើងនៅលើផ្លូវពេលចុះចតបន្ទាន់ ក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ Mehrabad ​ក្នុងរដ្ឋធានី​តេអ៊ីរ៉ង់» ។

ហេតុការណ៍ខាងលើកើតឡើង នៅវេលាម៉ោង​២១ ថ្ងៃទី​១៩ ខែមីនា​ (ម៉ោងក្នុងតំបន់) ។ យន្តហោះខាងលើជារបស់ក្រុមហ៊នអាកាសចរណ៍​ Iran Air ​ដែលហោះហើរចេញពីអាកាសយានដ្ឋាន​នៅលើកោះ​ Kish ​ទៅកាន់រដ្ឋធានី តេអ៊ីរ៉ង់ ត្រូវបង្ខំចុះចតជាបន្ទាន់ ដោយសារតែមានបញ្ហា ត្រង់ចំណុចចុះចត ។ យន្តហោះក៏បានឆាប់ឆេះពេលចុះចតភ្លាម ដោយសារតែ ឧបករណ៍ចុះចត (កង់) ទម្លាក់ចុះមកខុសប្រក្រតី ​។ ប្រភេទយន្តហោះដែលជួបគ្រោះថ្នាក់នោះ មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ថា​តើផលិតដោយក្រុមហ៊ុនណា ។

កម្លាំង​ជួយសង្គ្រោះបន្ទាន់បានខិតខំពន្លត់អគ្គិភ័យ​ ក្នុងពេលអ្នកដំណើរ​១០០នាក់ នៅខាងក្នុងនៅឡើយ​ ។​​​ អ្នកដំណើរនៅខាងក្នុង ភ័យស្លេកស្លាំង ខ្លះយំ ខ្លះបន់ព្រះឲ្យជួយ ដោយមិនអាចធ្វើអ្វីបានក្រៅពីនេះឡើយ។

រថយន្តជួយសង្គ្រោះនឹងពន្លត់អគ្គិភ័យ ជាង​១០គ្រឿង​បានព្យាយាមគ្រប់គ្រងស្ថានភាព ​។ ក្រោយពេលក្រុមពន្លិតអគ្គិភ័យគ្រប់គ្រងស្ថានភាពបានហើយទើប អនុញ្ញាតឲ្យអ្នកដំណើរ ជម្លៀសចេញពីយន្តហោះ​ ដោយសុវត្ថិភាព ហើយមិនមានអ្នករងរបួសនោះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print