រថយន្តធុនត្រា បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ធុនត្រាមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់បើុទៅកណ្តាលផ្លូវ និងវៀច១កង់ទៀត ចំណែករថយន្តបង្កដាច់កាឡែកង់ខាងមុខទៅលេរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញយុវជនម្នាក់រួមដំណើរនិងយុវជនប្រុសស្រី៣នាក់ទៀត បើករថយន្តធុនត្រាពណ៌ស្កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Y-6849ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់បើុមកកណ្តាលផ្លូវនិង​វៀច១កង់ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៣០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងនិងដាក់កាឡែទៅមុខលេងរួច។ បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាឡើងជិះម៉ូតូកង់បីឥណ្ឌាគេចខ្លូនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print