ការកោះហៅមន្ត្រីស្ថានទូត នៅក្រៅប្រទេសដើម្បី ផ្តល់គោលនយោបាយថ្មីស្តីពីកម្មវិធីបរមាណូ ក្រោយកិច្ចប្រជុំលើកទីពីរជាមួយអាមេរិក មិនបានសម្រេច ។ នៅពេលនេះមេដឹកនាំកូរ៉េខាងជើង បានកោះហៅ មន្ត្រីស្ថានទូត វិលត្រឡប់មកប្រទេសវិញដើម្បីត្រួតពិនិត្យឡើងវិញនៅគោលនយោបាយបរមាណូក្រោយ បន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីដូណាល់ត្រាំនិងគីមជុងអ៊ុន កាលពីខែមុន ។
សារព័ត៌មាន Yonhap News បានផ្សាយថា កាលពីរសៀលថ្ងៃទី១៩ខែមីនា អគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំនៅប្រទេសចិនលោក Ji Jae Ryong អគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្ស៊ី Kim Hyong Jun អគ្គមន្ត្រីការទូតយ៉ាងសំខាន់ៗរបស់កូរ៉េខាងជើង វិលត្រឡប់ទៅប្រទេសវិញចូលរួមប្រជុំសភាអាណាត្តិថ្មីរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kum Song នឹងមន្ត្រីការបរទេស ១០រូបផ្សេងទៀត បានទៅដល់ទីក្រុងព្យុងយ៉ាងតាម ជើងហោះហើរ Air Koryo ពីទីក្រុងប៉េកាំងទៅកាន់ព្យុងយ៉ាង។
ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ការកោះហៅមន្ត្រីការទូតនៅក្រៅប្រទេសគឺដើម្បីចូលរួមកិច្ចប្រជុំសភាអាណាត្តិថ្មី និងពិភាក្សាលើគោលនយោបាយបរមាណូជាថ្មីដើម្បី ក្រោយកិច្ចប្រជុំជាមួយអាមេរិក ។
មន្ត្រីទូតជាន់ខ្ពស់ទាំង២នេះបានដើរតួរយ៉ាងសំខាន់នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ហើយ បើតាម KBS ការកោះហៅអ្នកទាំង២ទៀតសោត គឺធ្វើឡើងដើម្បីពិភាក្សាពីវិធានការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ក៏ដូចជាថាតើទីក្រុងព្យុងយ៉ាងត្រូវបោះជំហានទៅមុខយ៉ាងដូចម្ដេច ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម បរាជ័យនៅវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាកំពុងធ្វើសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ហើយមិនតែប៉ុណ្ណោះសូម្បីតែអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏ធ្លាប់បានព្រមានកាលពីប៉ុន្មានថ្ងៃ មុននេះដែរថានឹងពិចារណាឡើងវិញលើការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់ សម្បទានណាមួយ ជាពិសេសគឺការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែមានសុទិដ្ឋិនិយមដដែលលើកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំង២ ជាមួយការរំពឹងថាលោក គីម ជុងអ៊ុន នឹងគោរពតាមពាក្យសន្យាជាមួយលោក ត្រាំ ដោយនឹងមិនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញឡើយ៕ សាធី