ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន រៀបចំពិធីអភិសេកព្រះព្រហ្ម,ព្រះភិរុណ,ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំង នៅ បរិវេណទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណង សុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូលក៏ដូច ជូនដល់មន្ដ្រីរាជការក្រោមឱវាទ ដែលបាននិមន្ដព្រះសង្ឃ២០អង្គ និងតាជី,យាជី៣០នាក់ ចូលរួមផងដែរ កាលពីរសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំចសំរឹទិ្ធស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី២០ មីនា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា៖ ពិធីអភិសេកព្រះព្រហ្ម .ព្រះភិរុណ .ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំងនៅបរិវេណ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនេះ តាមជំនឿសាសនាប្រពៃណីរបស់ខ្មែរយើង គឺសុំសេចក្ដីសុខ សេចក្ដី ចម្រើន ជូនដល់មន្ដ្រីរាជការ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងទទួលបានប្រសិទ្ធិពរជ័យ សិរីសួស្ដីជ័យមង្គល
ជារៀងរហូត ។
ការរៀបចំបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ចាក់នូវតំណាក់កាលព្រះប្រសូត្រនិងតំណាក់កាល ព្រះ វិន័យហើយក៍ស្របទៅ នឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំ ដ៍ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែម្តងដែលបានជម្រុញអោយអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានឩទ្ទិសកុសល្យផលបុណ្យដែលមកពីពិធីបុណ្យពុទ្ធាភិសេកបួងសួងសូមអោយវត្ថុសក្តិសិទ្ធក្នុងលោកតាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជា ហ៊ុន សែន ជានា យករដ្ឋមន្ត្រីមានសុខភាពល្អអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីចម្រើនបន្ថែមទៀតជ្រកក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានធ្វើការអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕ ដោយ៖សំរិត