ភ្នំពេញ៖រដូវប្រាំងឆ្នាំនេះ ពិសេសក្នុងខែមេសានិងខែឧសភា អាកាសធាតុមានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចឡេីងដល់៤០អង្សាសេទៅ៤២អង្សាសេ មានភ្លៀងកក់ខែតិច មានផ្គររន្ទះនិងខ្យល់កន្ត្រាក់កេីតឡេីងច្រេីន ។
អាជ្ញាធរ បញ្ជាក់ថា រដូវវស្សាមកយឺតជាងបណ្តាឆ្នាំមុនៗ ដោយស្ថានភាពបែបនេះ គឺងាយនឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអាចប៉ះពាល់ដល់អាយុជីវិតកុមារ ដោយសារជំងឺបេះដូង ជំងឺសួត ជំងឺឆ្លង និង ជំងឺផ្សេងៗទៀត ។
នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្តីពី”ការការពារនិងការថែទាំកុមារពីផលប៉ះពាល់ដោយអាកាសធាតុក្តៅខ្លាំង”។
អាជ្ញាធរ បញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ សូមអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ មេត្តាសហការនិងយកចិត្តទុកដាក់ក្នុងការការពារនិងការថែទាំកុមារកុំឱ្យរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិដូចបានជម្រាបជូនខាងលេីជាដាច់ខាត ៕
ដោយ៖ ចេស្តា