នគរបាលពីរខេត្ត​សហការគ្នាចុះចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​៣នាក់​ ដែលបានប្លន់យក​ម៉ូតូនៅទឹក​ ដីវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ប្លន់យកម៉ូតូពីទឹកដីវៀតណាម​ នគរបា​ល​ ខេត្តត្បូងឃ្មុំ ធ្វេីកិច្ចសហការជាមួយនគរបាល​ ខេត្តក្រចេះ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបី
នាក់​ នៅវេលា​ម៉ោង​៦និង៤០នាទី​ ល្ងាច​ថ្ងៃ​ទី​២១​ខែ​មីនា​ ឆ្នាំ​២០១៩​ ដែល​បានរត់គេចទៅសង្ងំ​ លាក់​ខ្លួននៅ​ផ្ទះសាច់ញាតិបងប្អូន ស្ថិតនៅភូមិអញ្ជាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

មន្ត្រី​នគរបាល​អោយដឹងថា​ កិច្ច​សហប្រតិបត្តិការ​ តាមចាប់ខ្លួនជនសង្ស័យ​ទាំង៣នាក់នេះ​ធ្វេីឡេីង​ ដោយមានការសម្របសម្រួលរវាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ។

មន្ត្រី​នគរបាល​អោយដឹងទៀតថា​ នៅមុនការ​ ចាប់ខ្លួន​ជននេះ​ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលព័ត៌មានពីនគរបាលវៀតណាមថាមាន ជនសង្ស័យ០៣នាក់ ជាជនជាតិខ្មែរប្លន់យកម៉ូតូពីប្រជាពលរដ្ឋវៀតណាម នៅក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹង ខេត្តតៃនិញ ប្រទេសវៀតណាម រួចរត់គេចខ្លួនមកចូលក្នុងប្រទេសកម្ពុជាតាមច្រករបៀងបេង ស្ថិតក្នុងភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ១៧ ខែមីនា ២០១៩ វេលាម៉ោង១៤និង២៧នាទី ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានសហការជាមួយនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ រួមនឹងកម្លាំងព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី ប្រាក ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យទាំងបីនាក់​ ខាងលេីនេះ​ ។

សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ​អះអាងថា​ ដោយសារជន​សង្ស័យ​ទាំង៣នាក់គេចទៅសម្ងំលាក់ខ្លួននៅខេត្តក្រចេះ​ កម្លាំងបានសុំយោបល់ថ្នាក់លេីតាមបែបបទ​ ទេីបទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានអោយកម្លាំងនគរបាលយុត្តិធម៌ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើការសហការជាមួយនគរ​ បាលយុត្តិធម៌ស្រុកស្នួល ខេត្តក្រចេះ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបី នៅម៉ោង ០៦និង​ ៤០នាទី រួចបញ្ជូនមកអធិការ​ដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងប្រគល់ទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ។

មន្ត្រី​នគរបាល​អោយដឹងថា​ ជន​សង្ស័យ​ទាំង​៣នាក់ដែលត្រូវបានចាប់ខ្លួន​ ១.ឈ្មោះ ឈឿន ឆេង ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ , ២.ឈ្មោះ ខ្មៅ គា ហៅក្លូ ភេទ ប្រុស អាយុ ២២ ឆ្នាំ , ៣.ឈ្មោះ គាន ស្លឹប ហៅស្លឹក ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ។​ អ្នកទាំង៣នាក់រស់នៅ​ មានលំនៅឋានក្នុងភូមិសូទី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គួរ​បញ្ជាក់​ថា​ កិច្ចសហប្រតិបត្តិការបង្ក្រាបលើករណីនេះ គឺកម្លាំងយើងបានធ្វើការស្រាវជ្រាវ​ តាំងពី​ថ្ងៃ​កេីត​ហេតុ​ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០ នាទី ។

បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានតុលារខេត្តត្បូងឃ្មុំ ចេញដីការបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយចៅក្រមស៊ើបសួរ ហៃ ណៃ​ ហេង នៃសាលាដំបូងខេត្តត្បូងឃ្មុំ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទលួច ដែលបានប្រព្រឹត្តនៅចំណុចព្រំដែនកម្ពុជា-វៀត​ណាម ស្ថិតក្នុភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ៕​ ដោយ​ ៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print