ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ ដែលអាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើង។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ទៀតថា៖ បណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០-៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេផងដែរ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖
...
ដោយ៖ សិលា