ឃោឃៅណាស់ ចោទថាជាសង្ស័យចោរលួចឡាន កូនឧកញ៉ា ជឹម សុខ ថៅកែជ្រូក ជាសមត្ថកិច្ចដេញស្ទាក់បាញ់ស្លាប់ម្នាក់របួសម្នាក់ នៅស្រុកបាភ្នំ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួស បន្ទាប់ពីសមត្ថកិច្ចដេញតាមស្ទាក់បាញ់ជាច្រើនគ្រាប់។ ជនដៃដល់ ត្រូវបានគេដឹងថាជាកូនឧកញ៉ា ជឹម សុខ ថៅកែជ្រូក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាបឋមគេបានរាយការណ៍អោយដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស

និងម្នាក់ទៀតឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាម្ដាយរបស់ឈ្មោះ វ៉ាន​ ខេមរិន បានប្រាប់អ្នកព័ត៌មានថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ។
ដោយបង់រំលោះ នៅខ្វះលុយ៣០០០ដុល្លារទៀត។ ហើយក៏មានទំនាស់សម្ដីជាមួយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។
ទន្ទឹមនិងគេចមកនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តរថយន្តខាងលើ និងប្រាប់ថាជាចោរលួចរថយន្តខ្លួន បំប៉ោងព័ត៍មានដល់សមត្ថកិច្ច
ជាមួយគ្នានោះ សមត្ថកិច្ចបានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ក៏ ស្រាប់តែសមត្ថកិច្ច ជានគរបាលត្រូវជាកូនរបស់លោកឧកញ៉ា ជឹម សុខ បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន។

ដោយឡែក លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កោកពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។
លោកបន្តថា អ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីចោរលួចរថយន្ត។

ទោះជាយ៉ាងណាជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថាចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយបានទេនៅព្រឹកនេះ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print