ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់មនុស្ស៣នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដោយមិនមានការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូរងការខូចខាតទាំសងខាង។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពី ថ្ងៃអាទិត្យ ០២រោច ខែផល្គុន ឆ្នាំច​ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៤ខែមិនាឆ្នាំ២០១៩វេលាម៉ោង១៦និង៣៥ នាទី ត្រង់ចំណុចមុខផ្ទះ សួង ចាន់ថែល លើផ្លូវបេតុង ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CUBពណ៌ខៀវពាក់ស្លាកលេខយ-9420ភព១ធ្វើដំណើរលើផ្លូវបេតុងក្នុងទិសដៅលិចទៅកើតបើកបរដោយឈ្មោះ ឡឹម ធូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសំរោងជើង សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( របួសធ្ងន់ ) រួមដំណើរជាមួយដោយឈ្មោះ ណាត ខុម ភេទស្រី អាយុ៥២ឆ្នាំស្នាក់នៅភូមិសំរោងជើងសង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( របួសធ្ងន់)លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDACLICKពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GN-2171 ធ្វើដំណើរលើផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច(ទិសដៅច្រាស់គ្នា)បើកបរដោយឈ្មោះ យាត អារីយ៉ាភេទស្រី អាយុ១៨ឆ្នាំស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ( របួសធ្ងន់ )ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូរងការខូចខាតទាំសងខាងយ៉ាងដំណំ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីម៉ូតូម៉ាកHONDACUBបើកបរមិនប្រកាន់ចំណែកផ្លូវនិងបើកលឿនខ្វះការប្រុងប្រយ័ត្នក្រោយកើតហេតុកំលាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៏ខណ្ឌព្រែកព្នៅយកមកបន្តរតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print