ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៤៥កញ្ចាប់តូចធំ ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបបាននៅម្ដុំផ្លួវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ឆ្មក់បង្ក្រាបករណីគ្រឿងញៀន នៅវេលាម៉ោង​ ៧យប់​ ថ្ងៃ​ទី​២៤​ ខែ​មិនា​ ឆ្នាំ​២០១៩​ ត្រង់ចំនុច​តំបន់​មិន​រាបរយ​ ផ្លូវ​៦០ម៉ែត្រ​ ផ្ទះគ្មានលេខ ភូមិ​ព្រែក​តាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតឈានដល់ចាប់ខ្លួនមេខ្លោងចែក​ចាយ​គ្រឿងញៀនបានម្នាក់ ដកហូតគ្រឿងញៀន ៤៥កញ្ចប់​តូចធំ ។
​ ជនសង្ស័យ​ខាង​លើ​នៅមិនទាន់ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ ហើយ​សមត្ថកិច្ច​ បាន​ដកហូតវត្ថុតាំងរួមមាន​ ថ្នាំ​ក្រាមពណ៌ស​ ថ្លា​ចំនួន​៤៥កញ្ចប់​ ក្នុងនោះ​​មាន​១កញ្ចប់ថង់​ធំ​។
​ សមត្ថកិច្ច​ជំនាញបានឲ្យដឹងថា ករណី​ឆ្មក់ចូល​បង្ក្រាបទីតាំងខាងលើនេះ គឺមានការ​ដឹក​នាំ​ដោយផ្ទាល់​ ពីលោក​ វរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការ​ខណ្ឌមានជ័យ​ និងមន្ត្តីក្រោមឱវ៉ាតជាច្រើននាក់ចូលរួមសហការ ដឹក​នាំ​កម្លាំង​ ឆ្មក់ចូលបង្ក្រាប​ ផ្ទះ​អត់​លេខ​ នៅ​តំបន់​មិន​រាបរយ​ ក៍​ឃាត់ខ្លួន​ បុរស​ជាជនសង្ស័យ​ម្នាក់​ និង​ធ្វើ​ការ​ឆែកឆេរ​ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​ ក៍​បាន​រកឃើញ​ថ្នាំ​ញៀនក្រាមពណ៌ស​ថ្លា​ ចំនួន​៤៥កញ្ចប់តូចធំ រួចក៍បាន​នាំខ្លួន​ជនសង្ស័យ​រូបនោះ​យក​សាកសួរ​នៅប៉ុស្តិ​នគរបាល​ ចាក់​អង្រែលើ​តែម្តង​ ។
​ ក្រោយ​ពេលកើតហេតុ​ ជនសង្ស័យ​ត្រូវ​ បានសមត្ថកិច្ច​ ឃាត់ខ្លួន​ និង​ឃុំ​ខ្លួន​ ជាបណ្តោះ​អាសន្ន​ដើម្បី​កសាងសុំនុំរឿង​បញ្ជួនខ្លួនទៅ​តុលាការចាត់ការតាមនីតិវិធី ​៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print