នៅម៉ោង២រសៀលនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃនឹងប្រកាសលទ្ធផលបណ្តោះអាសន្ន

ចែករំលែក៖

ទីក្រុងបាងកក៖ លទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃ ពេលនេះ មិនទាន់ ប្រាកដថាគណបក្សណាមួយទទួលបានជ័យជំនៈពិតប្រាកដនោះឡើយ ដោយមានព័ត៌មានខ្លះថា​គណបក្សភឿថៃ ទទួលបានជ័យជំនៈ ។ ព័ត៌មានខ្លះទៀតថា​ គណបក្ស យោធារបស់លោកប្រាយុទ្ធចាន់អូចាទទួលបានជ័យជំនៈ។

អគ្គលេខាធិការគណបក្សភឿថៃ​លោក Phumtham Wechayachai ​បានបញ្ជាក់ថា លោកកំពុងតែរងចាំលទ្ធផលបណ្តោះអាសន្នប្រកាសដោយគណកម្មការរៀបចំការបោះឆ្នោត​ថៃ។ ​ប៉ុន្តែបានឃើញមានចំណុចខុសប្រក្រតី ជាច្រើន នៅក្នុងការរាប់សន្លឹកឆ្នោត ហើយលោកចង់ឲ្យរាប់សន្លឹកឆ្នោតខូចខាតទាំងអស់ឡើងវិញ ។​

សូមបញ្ជាក់ថា មានសន្លឹកឆ្នោតមិនស្របច្បាប់ដល់ទៅ​២,៨លានសន្លឹក ជាចំនួន យ៉ាងច្រើន ចំពោះ​ពលរដ្ឋថៃ​ដែលមានបទពិសោធន៍ នៅក្នុងការបោះឆ្នោតរាប់សិបឆ្នាំកន្លងមក ។

សារព័ត៌មាន​ Bloomberg បានផ្សាយថា គណបក្សយោធាថៃ​នាំមុខក្នុងការបោះឆ្នោត កាលពីថ្ងៃទី​២៤ខែមីនា ។ ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណ​៩២ភាគរយ បង្ហាញឲ្យឃើញថា គណបក្ស​ Palang Pracharath ​ទទួលបានសន្លឹកឆ្នោតគាំទ្រ ៧,៥លានសន្លឹក ។ចំណែកគណៈបក្ស ភឿថៃទទួលបាន​៧,០៥លានសន្លឹក ។ តាមគម្រោង គណៈកម្មការរៀបចំការបោះឆ្នោតថៃ នឹង ប្រកាសលទ្ធផលបណ្តោះអាសន្ននៅវេលាម៉ោង​២រសៀល​ថ្ងៃទី​២៥ខែមីនា នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា គណបក្ស Palang Pracharath ​ទទួលបាន ១៤៦កៅអីក្នុងព្រឹទ្ធសភា​ គឺគ្រប់គ្រាន់សម្រាប់ លោកប្រាយុទ្ធចាន់អូចា​បន្ត​កាន់តំណែងជានាយករដ្ឋមន្ត្រី​តាមច្បាប់បោះឆ្នោត ។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា​២៥០រូប មិនឆ្លងកាត់ការបោះឆ្នោត គឺជ្រើសរើសដោយរដ្ឋាភិបាលយោធា ​ដូច្នេះ ល្បែងនយោបាយនៅថៃ អាចនិយាយបានថា មិនមានតម្លាភាពទៀតឡើយ ដោយ យោធាបានយកប្រៀប ទាំងស្រុងទៅលើបណ្តាគណៈបក្សនយោបាយផ្សេង​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print