រថយន្តឡង់រ៉ូវ៉ែមួយគ្រឿង បើកសុខៗស្រាប់តែឆេះសន្ធោសន្ធៅ មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប ដោយសាររថយន្តស៊េរីទំនើបម៉ាក ឡង់រ៉ូវ៉ែ មួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងនៅកណ្តាលក្រុងសៀមរាប ទោះបីពលរដ្ឋនិងសមត្ថកិច្ចប្រឹងជួយពន្លត់យ៉ាងណាក៏នៅតែ​ជួយមិនបានជោគជ័យដែរ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងបានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ ថុង ចរិយា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប។

ហេតុនេះដែររថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តចេញ ២គ្រឿង រថយន្ត ភូមិវប្បធម៌ ១គ្រឿង បាញ់ទឹកអស់បី ឡាន រលត់វិញ ជាស្ថារព។ការខូចខាតរថយន្តនិងទ្រព្យសម្បត្តិខូចទាំងស្រុង។លោកបន្តថា តាមការសួរទៅជនរងគ្រោះ បានឲ្យដឹងថា ការឆាបឆេះនេះគឺមិនដឹងមូលហេតុសោះឡើយ ជិះក្នុងឡានសុខៗស្រាប់តែឆេះសន្ធោសន្ធៅតែម្តង សំណាងល្អចុះពីរថយន្តទាន់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចុងក្រោយថា សង្ស័យឆ្លងចរន្ដភ្លើងទើបបណ្ដាលអោយឆេះ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print