ផ្ទះ​៥០​ខ្នង​ រង​ការខូចខាត​ដោយ​សារតែខ្យល់កន្ត្រាក់នៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​ក្រោយពីមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្ដាក់ ចំនួនពីរ​ថ្ងៃ​ជាប់គ្នា​បណ្ដាលអោយ ផ្ទះ​ប្រជាពលរដ្ឋ៥០ ខ្នង​បាន​រង​ការខូចខាត​។ ហេតុការណ៍បានកើតឡើងកាលពី​ល្ងាច​ថ្ងៃទី​២២,២៣ ខែមីនា ឆ្នាំ​២០១៩ ក្នុងស្រុក​ចំនួន​២​ គឺ​ស្រុក បន្ទាយ​អំពិល​ និង​ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្ដរមានជ័យ។

លោក​អិន​កាយ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​អាកាសធាតុ មេឃ​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​លើ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​បក់បោក​បណ្តាលឱ្យរ​លំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១១​ខ្នង​ផ្ទះ​។
ក្នុងនោះ​មានមួយ​ខ្នង ត្រូវបាន​រង​ការ ដូ​ល​រលំ​ខូចខាត​ទាំងស្រុង​។​

លោក​ឃុន​ភិន​អធិការ​ស្រុក​បន្ទាយ​អំពិល​បានឱ្យដឹងថា​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៩​មាន​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​នៅក្នុង​ស្រុក​បន្ទាយ​អំពិល​លើ​ឃុំ​ចំនួន​បី​សរុប​ចំនួន​៣៥​ខ្នង​ផ្ទះ​។​រួមមាន​៖​ឃុំ​គោក​មន​ចំនួន​៥​ខ្នង​ផ្ទះ​។​ឃុំ​បេង​ចំនួន​១៨​ខ្នង​និង​ឃុំ​អំពិល​ចំនួន​១៣​ខ្នង​ផ្ទះ​។
ក្នុងនោះ​ផ្ទះ​ធ្លាក់​ពី​ជើងតាង​,​របើក​ដំបូលផ្ទះ​,​របើក​សំយាបផ្ទះ​,​របើក​ជញ្ជាំង​ផ្ទះ​និង​ខូចខាត​ដំបូល​សាលារៀន​ផងដែរ​។​

គួររំលឹកថា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២១​ខែមីនា​បាន​ជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា​សម្ពាធ​ទាប​រុញ​មកពី​ភាគ​ខាងលិច​និង​និរតី​ជួប​ប្រសព្វ​នឹង​សម្ពាធ​ខ្ពស់​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​កម្ពុ​ជាប​ង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ​។

ក្នុង​រង្វង់​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៥​ខែមីនា​នៅលើ​ខេត្តព្រៃវែង​ស្វាយរៀង​ត្បូងឃ្មុំ​កំពង់ចាម​កណ្តាល​កំពង់​ស្ពឺ​តាកែវ​កំពង់ធំ​កំពង់ឆ្នាំង​ពោធិសាត់​និង​រាជធានី​ភ្នំពេញ​។​និង​អំឡុង​ពីថ្ងៃ​ទី​២៣​ដល់​២៥​ខែមីនា អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ខេត្តសៀមរាប បាត់ដំបង​,​ប៉ៃលិន​បន្ទាយ​មាន​ជ​យ័​,​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​​ ៕ ប៉ែន​នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print