ខេត្តស្ទឹងត្រែងៈ បុរស់ពីរអ្នកឪកូនបាននាំគ្នាចូលព្រៃ ទៅអាឈើធ្វើផ្ទះព្រោះតែជីវភាពក្រីក្រខ្វៈជម្រក ទើបធ្វើឲ្យម៉ែកឈើបាក់សង្កត់ពីរឪពុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុការនេះកើតឡើងនៅវេលាម៉ោង៤.៣៥នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរគុំ ភូមិវ៉ើនសៀន ឃុំអូស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកហម សាវួន មេប៉ុស្តិឃុំអូស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី២៤នេះថាៈ ជនរងគ្រោះពីរអ្នកឪកូននៅថ្ងៃខែកើតហេតុខាងលើ ទៅកាត់ឈើអាដើម្បីធ្វើផ្ទះ ចៃដន់អីពេលអារកាត់ដាច់ហើយ តែត្រូវឈើនោះរលំទៅ តែទាក់វល្ល័ទៅជាប់ម៉ែកឈើផ្សេងទៀត ទើបធ្វើឲ្យម៉ែកឈើនោះបាក់ធ្លាក់ចំពីរលើ សង្កត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោកមេប៉ុស្តីបានបន្តទៀតថាៈ ជនរងគ្រោះមានឈ្មោះសូម ខែម ភេទប្រុស អាយុ៣៨ឆ្នាំ មុនពេលកើតហេតុឪពុកនឹងកូនឈ្មោះខែម ប៊ូថង ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បាននាំគ្នាចូលព្រៃដើម្បីអាឈើយកមកធ្វើផ្ទះ តែអកុសល់ត្រូវម៉ែកឈើបាក់ធ្លាក់សង្កត់ស្លាប់។
ឃើញហេតុការដូច្នេះ កូនប្រុសក៍រត់មកប្រាប់ម្តាយ នឹងបងប្អូនយាយតាជិតខាងឲ្យជួយ ក៍បាននាំគ្នាទៅដល់ កោលដៅឃើញហេតុការដូច្នេះហើយ ក៍នាំយកសពមកផ្ទះតែម្តង ក្រោយមកសមត្ថកិច្ចក៍មកដល់ផ្ទះកើតហេតុ ធ្វើកោសលវិច្ច័យ ពីរនិត្យទៅលើរាង្គកាយសព ឃើញថាពិតជាស្លាប់ដោយសារម៉ែកឈើ បាក់សង្កត់ពិតប្រាកដ ម៉ែន រួចធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ នឹងប្រគល់សាកសពឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕ ដោយ ៖ មាស សុផាត
...