អាប់ ភីស៊ីត សម្រេចលាលែងពីតំណែងប្រធានគណបក្សក្រោយចាញ់ឆ្នោត

ចែករំលែក៖

ទីក្រុងបាងកក៖ គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ទទួលបានការគាំទ្រខ្ពស់ ក្នុងការបោះឆ្នោត មុនៗ ដោយគណបក្សនេះ ស្ថិតនៅលំដាប់ទីពីរ ។ ប៉ុន្តេពេលនេះបានបរាជ័យ យ៉ាងខ្លាំងដោយធ្លាក់មកលំដាប់ទី​៥ ក្នុងតារាងបោះឆ្នោត គឺចាញ់ទាំងគណបក្សបង្កើតថ្មីទៅទៀត ។​ទាំងនោះហើយ បានជាលោក អាប់ ភីស៊ីតសម្រេចលាលែងចេញពីតំណែងតែម្តង ។

ក្រោយការរាប់សន្លឹកឆ្នោតបានជាង​៩០ភាគរយ បង្ហាញឲ្យឃើញថា គណបក្ស ប្រជាធិប តេយ្យដឹកនាំ បរាជ័យនៅក្នុងការបោះឆ្នោត ជាតិកាលពីថ្ងៃទី​២៤ខែមីនា ។ លោក​ Ongart Klampaiboon មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស​ប្រជាធិបតេយ្យ បានឲ្យដឹងថា គណបក្សបរាជ័យ យ៉ាងអាម៉ាស់។ គណបក្សនេះឈរលំដាប់ទី​៥ នៅក្នុងការបោះឆ្នោតដោយទទួលបានតែ​៤៩​អាសនៈប៉ុណ្ណោះ(ក្រៅផ្លូវការ)

សារព័ត៌មាន Bangkok Post ចេញឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ ប៉ុន្តែលោកបានប្រកាសថា នឹងចូលរួមរដ្ឋាភិបាលចម្រុះផងដែរ។
នៅពេលនេះមិនទាន់ដឹងច្បាស់ថា​គណបក្សណាមួយទទួលបានជ័យជំនៈពិតប្រាកដនោះឡើយ ដោយខ្លះថា​គណបក្ស ភឿថៃ ទទួលជ័យជំនៈ ខ្លះទៀតថា​គណបក្ស លោកប្រាយុទ្ធចាន់អូចា ទទួលបានជ័យជំនៈ។
ភ្នាក់ងារព័ត៌មានបានរាយការណ៍ពីទីក្រុងបាងកកបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។ ការរាប់សន្លឹកឆ្នោតនៅបន្តនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
គណៈកម្មការរៀបចំការបោះឆ្នោតថៃនឹងប្រកាស់លទ្ធផលបណ្តោះអាសន្ននៅវេលាម៉ោង​៨និង៣០នាទីយប់ ។ តាមលទ្ធផលក្រៅផ្លូវការ (មិនមែន គណកម្មការរៀបចំការបោះឆ្នោត) សម្តៅទៅលើគណបក្សនយោបាយដែលទទួលបានអាសនៈច្រើនជាងជាងគេទាំង៥ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​២៤ខែមីនា រួមមាន

* គណបក្សភឿថៃ (Pheu Thai Party) ទទួលបាន ១៣០អាសនៈ
* គណបក្សគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបាន ១២០អាសនៈ
* គណបក្សអនាគតទៅមុខ (Future Forward Party) ទទួលបាន ៧៨អាសនៈ,
* គណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៤៩អាសនៈ
* គណបក្សប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩អាសនៈ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print