សម្តី​ចាក់​ដោត​របស់​គ្រូពេទ្យ​ម្នាក់​ ចំពោះ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ! “ខ្ញុំ​លាឈប់​ពី​មន្ត្រី​រាជការ​ ព្រោះ​មិន​ចង់​លួច​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើការ​ឯកជន​”

ចែករំលែក៖

ខេត្តកំពង់ចាម ​៖ លោក​ កាក់​ តុលា​ មុខ​ជំនាញ​ទន្ត​បណ្ឌិត​ដែល​មាន​ក្របខ័ណ្ឌ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ចាម​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ តាម​ពាក្យ​ស្នើសុំ​របស់​សាមីខ្លួន​ ។

លោក​ កាក់​ តុលា​ ថ្លែង​ថា​ លោក​លាឈប់​ពី​មន្ត្រី​រាជការ​ ព្រោះ​មិន​ចង់​លួច​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើការ​ឯកជន​។

យោង​តាម​ប្រកាស​ស្តីពី​ ការ​លុប​ឈ្មោះ​មន្ត្រី​រាជការ​ដែល​សុំ​លា​ឈប់​ពី​ការងារ​ ចុះ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ប្រការ​១​ សម្រេច​លុប​ឈ្មោះ​លោក​ កាក់​ តុលា​ កេីត​ថ្ងៃ​ទី​៤​ ខែ​តុលា​ ឆ្នាំ​១៩៧៩​ មុខជំនាញ​ទន្ត​បណ្ឌិត​ដែល​មាន​ក្របខ័ណ្ឌ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០១៩​ តទៅ​ ដោយ​មូលហេតុ​សាមីខ្លួន​សុំ​លា​ឈប់​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក​ កាក់​ តុលា​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថា”ជាផ្លូវការ ខ្ញុំលែងជាមន្ត្រីរាជការទៀតហើយ ។ ខ្ញុំមិនចង់បើកប្រាក់បៀវត្សពីរដ្ឋ តែលួចម៉ោងការងាររដ្ឋទៅធ្វើការឯកជនឡើយ”។

លោក​ កាក់​ តុលា​ បន្ត​ថា”ទោះជាយ៉ាងណាក៏ខ្ញុំនៅតែចូលរួមយ៉ាងសកម្មក្នុងការថែទាំសុខភាពប្រជាជនតាមរយៈវិស័យឯកជនវិញ ។ ពេលជរាបន្តិចក៏អង្គុយផឹកតែ អានសៀវភៅ ជាមួយអាហារបីពេល ទោះប្រហុកដុតក៏បាន”។

ជាចុងក្រោយ​ លោក​ កាក់​ តុលា​ ថ្លែង​ថា​”សូមអភ័យទោស បើខ្ញុំមានសម្តីលើសលួសប៉ះពាល់ដល់កិត្តិយសបងប្អូនទាំងអស់គ្នា”។

មជ្ឈដ្ឋាន​ជាច្រើន​ ដឹងថា​ លោក​គ្រូ​មួយ​ចំនួន​ បាន​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​បម្រើ​ការងារ​ឯកជន​ ដេីម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ។ បញ្ហា​នេះ​ លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ សូម​ពិនិត្យ​និង​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ ៕ចេស្តា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print