ក្រោយរងការវាយប្រហារដោយរ៉ុក្កែត អ៊ីស្រាអែលបានវាយបកវិញ កម្ទេចគោលដៅជាច្រើន

ចែករំលែក៖

រាល់ពេលដែលទឹកដីអីស្រាអែលរងការវាយប្រហារ ដោយរ៉ុក្កែត ឬមីស៊ីលពីកាហ្សានោះ អីស្រាអែលតែងតែវាយ​បកវិញ ។ កន្លងក អីស្រអែលបាយវាយប្រហារដល់ទៅ​១០០លើកលើទីតាំងនានារបស់ក្រុមហាម៉ាស់នៅកាហ្សា  ហើយពេលនេះដែរ ទីតាំងសំខាន់ៗជាច្រើន ក៏រងការវាយប្រហារដូចគ្នា​។

ក្រោយអ៊ីស្រាអែលរងការវាយប្រហារ ដោយរ៉ុក្កែត ពីកាហ្សាទៅកាន់ទីក្រុង Tel Aviv ​បណ្តាលឲ្យមានមនុស្សរងរបួស៧នាក់ ។ កម្លាំងទាហានអ៊ីស្រាអែល ក៏បាន តបតវិញ ដោយបើកការវាយប្រហារ តាមដែនអាកាស​ទៅលើគោលដៅជាច្រើនរបស់ក្រុមហាម៉ាស​នៅកាហ្សា​។

ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ នៅកាហ្សា បានឲ្យដឹងថា ​កាលពីថ្ងៃទី​២៥ខែមីនា ​អ៊ីស្រាអែលបានបើកការវាយប្រហារ​​៦លើកទៅលើទីតាំង យោធារបស់ក្រុមហាម៉ាស​នៅភាកខាងលិចកាហ្សា​។ ក្នុងការវាយប្រហារនោះ កម្លាំងទាហានអាកាសអ៊ីស្រាអែលបាន កម្ទេចទីតាំង  មេបញ្ចាការ Ismail Haniyeh ​របស់ក្រុមហាម៉ាសនៅកាហ្សា ។ ទីតាំងខាងលើ​ មេដឹកនាំក្រុមហាម៉ាស​តែងតែប្រើប្រាស់ ធ្វើជាកន្លែងជំនួប​ពិភាក្សាជាមួយមន្ត្រីយោធា និង ឡើងគម្រោងវាយប្រហារទៅលើទីតាំងរបស់អ៊ីស្រាអែល​។

កម្លាំងទាហានអ៊ីស្រាអែល បានប្រកាសតាមបណ្តាញសង្គម​ Twitter ថា យន្តហោះចម្បាំង បានវាយប្រហារទៅលើទីតាំងយោធា  ចារកិច្ច និងការិយាល័យ​សន្តិសុខ របស់ក្រុមហាម៉ាសនៅកាហ្សា ។

កាលពីលើកមុន ក្រុមហាម៉ាស់ ក៏បានវាយប្រហារទៅលើទីតាំង របស់អ៊ីស្រាអែល ហើយក្រោយមកអ៊ីស្រាអែលក៏បានវាយប្រហារសងសឹកវិញ ទៅលើទីតាំង ១០០កន្លែងរបស់ក្រុមហាម៉ាស​ ។

ពាក់ព័ន្ធនិងស្ថានភាពអ៊ីស្រាអែលនោះដែរ នៅពេលនេះតំបន់ ហ្គោឡែន ដែលអ៊ីស្រាអែលបានគ្រប់គ្រងដោយ ខុសច្បាប់​ ត្រូវបានអាមេរិក ប្រកាសទទួលស្គល់​ថាជាទឹកដីរបស់អ៊ីស្រាអែល ។ ការប្រកាស់ខាងលើរបស់អាមេរិក​បានបង្កឲ្យមានវិវាទកាន់តែខ្លាំង ថែមទៀត រវាងអ៊ីស្រាអែលនិងប្រទេសជិតខាង​។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានចុះហត្ថលេខា ទទួលស្គាល់ដែនដី Golan Heightsថា ជាកម្មសិទ្ធិរបស់អ៊ីស្រាអែលផ្តាច់មុខ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលប្រទេសដទៃផ្សេងទៀត ដូចជារុស្ស៊ីជាដើមនិយាយថា នឹងធ្វើឲ្យស្ថានការតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ 

សូមបញ្ជាក់ថា ដែនដី Golan Heights អតីតជារបស់ស៊ីរី ។ ក្នុងឆ្នាំ១៩៦៧ ក្រុមជនជាតិ Jewish បានធ្វើសង្គ្រាមរយៈពេល៦ថ្ងៃជាមួយស៊ីរី ហើយចូលកាន់កាប់ដែនដីទាំងនេះ រហូតដល់សព្វថ្ងៃ ។

ដំណោះស្រាយរបស់អង្គការសហប្រជាជាតិបានចាត់ទុកថា ដែនដីGolan Heightsនេះ អ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់ ។ ប៉ុន្តែក៏ពុំមានដំណោះស្រាយបែបណាឲ្យដល់ប្រទេសស៊ីរីផងទេ ជាយូរមកហើយ ។

ប្រទេសបារាំង, អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិក បានអះអាងថា ពួកគេនៅតែពិចារណាចាត់ទុកថា ដែនដីGolan Heights ជាដែនដី ដែលអ៊ីស្រាអែលចូលកាន់កាប់ដោយខុសច្បាប់ ស្របតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្លែងថា ការប្រកាសទទួលស្គាល់របស់លោកដូណាល់ ត្រាំ បែបនេះ បានធ្វើឲ្យទម្រង់ផ្លូវច្បាប់អន្តរជាតិនានា ក្លាយជាអាសារឥតការ គ្មានប្រយោជន៍ ហើយការធ្វើបែបនេះ នាំឲ្យមានរលកនៃស្ថានការតានតឹងថ្មីមួយទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print