អ្នកដំណើរតាមយន្តហោះ​ មានអារម្មណ៍មិនស្ងប់ ក្រោយយន្តហោះដឹកអ្នកដំណើរជួបបញ្ហាជាបន្តបន្ទាប់

ចែករំលែក៖

ក្រោយហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​ Ethiopia ​សម្លាប់មនុស្ស​១៥៧នាក់ និងបញ្ហាជាច្រើនផ្សេងទៀត បានកើតមាននៅលើយន្តហោះដឹកអ្នកដំណើរ​បង្ខំឲ្យចុះចត់ជាបន្ទាន់ ​ជាបន្តបន្ទាប់ ធ្វើឲ្យអ្នកដំណើរតាមយន្តហោះមានអារម្មមិនស្ងប់នោះឡើយ​ តែងតែបារម្ភ ខ្លាចគ្រោះថ្នាក់កើតឡើង​ជាយថា ហេតុ។

ពេលថ្មីនេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង​របស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស​ British Airways ​ បាន ជួបនូវកំហុស​មួយនឹកស្មានមិនដល់(វង្វេងផ្លូវ)ដោយចុះចតខុសប្រទេស ។សារព័ត៌មាន​ CNN ​បានផ្សាយថា យន្តហោះ​ ខាងលើមានលេខហោះហើរ BA3271 របស់ក្រុមហ៊ុន​ British Airways ហោះហើរចេញពីទីក្រុង ឡុងដុង ឆ្ពោះទៅកាន់​ទីក្រុង​  Dusseldorf ​ប្រទេសអាល្លឺម៉ង់​ បែរជាទៅចុះចតខុសប្រទេស​ នៅទីក្រុង Edinburgh ​ប្រទេស Scotland ​ទៅវិញ​។

កំហុសខាងលើកើតឡើង​ដោយសារតែ គម្រោងហោះហើរ​យឺតយ៉ាវ​ ធ្វើឲ្យ អ្នកបើកបរនិងក្រុមជំនួយការយល់ច្រឡំថា ជើងហោះហើរឆ្ពោះទៅកាន់ ទីក្រុង​ Edinburgh។ ក្រោយពេលចុះចត  យន្តហោះរបស់​ British Airways ​បានហោះហើរ លើកទីពីរឆ្ពោះទៅកាន់គោលដៅវិញ​នៅទីក្រុង​ Dusseldorf ​ប្រទេសអាល្លឺម៉ង់ ។

ហេតុការខាងលើ​ធ្វើឲ្យអ្នកដំណើរ លើយន្តហោះទាំងអស់ មានការយឺតយ៉ាវ ពេលវេលា​ ។ ហេតការខាងលើបានបង្កក្តីបារម្ភ យ៉ាងខ្លាំង ក្រោយយន្តហោះ​តែងតែជួបនៅបញ្ហា និងគ្រោះថ្នាក់ ជាច្រើន នាពេលកន្លងមក។

កាលពីថ្ងៃទី​២៥ខែមីនា​កន្លងមក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក មានអ្នកដំណើរ​២៥៦នាក់ បានចុះចតជាបន្ទាន់នៅប្រទេសបារាំង ក្រោយ​ពេលមានផ្សេង នៅក្នុងបន្ទប់បើកបរ ។

បណ្តាញព័ត៌មានអូស្ត្រាលីបានផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ថា អាកាសចរណ៍អាមេរិក United Airlines មួយគ្រឿង ធុន Boeing 787-900 ដឹកអ្នកដំណើរចេញពីទីក្រុង Melbourne ប្រទេស Australia ទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក បានបង្វែរទិដៅចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន La Tontouta តំបន់ New Caledonia រដ្ឋធានី Noumea ប្រទេសបារាំង បន្ទាប់ពីមានផ្សែងហុយចេញពីបន្ទប់អាកាសយានិក ។

មន្ត្រីនៅអាកាសយានដ្ឋាន La Tontouta ប្រទេសបារាំង បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ មានសុវត្ថិភាពគ្រប់គ្នា គ្មាននរណាម្នាក់ទទួលគ្រោះថ្នាក់អ្វីឡើយ ។

ប្រភពអះអាងថា មូលហេតុនៃការចុះចតបន្ទាន់នៃយន្តហោះនេះ គឺបណ្តាលមកពីមានផ្សែងហុយចេញពីបន្ទប់អាកាសយានិក ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print