គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវមានភាពលំអៀង

ចែករំលែក៖

ភ្នំពេញ ៖ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញ​បានជម្រុញឱ្យអភិបាលខណ្ឌទាំង១២​ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ជាក់ស្ដែងនៅផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទទួលផ្ញើម៉ូតូ២៤ម៉ោង បានដាក់ចតម៉ូតូ លើផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំណត់សម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកន្លែងផ្ញើរថយន្ត និងម៉ូតូ ខាងលើនេះ ជាទីតាំងរបស់ប្រជាការពារខណ្ឌ៧​មករា ដែលប្រកបអាជីវកម្មទទួលផ្ញើ រថយន្តម៉ូតូ មិនចូលរួមសហការ រំលោភលើចិញ្ជើផ្លូវ ដូច្នះរាល់ពេលដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ គឺធ្វើតែកន្លែងណាដែលប្រជាពលរដ្ឋយើងចតរថយន្ត និងចតម៉ូតូនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋដែលដាក់លក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ តែបើនៅ ទីតាំង ផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា នោះ គឺខាងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មិនហ៊ានរៀបចំ ដេញរឺស្ទូចរថយន្តនៅកន្លែងផ្ញើ រឺក៏ចាប់ម៉ូតូលើកដាក់រថយន្តនោះទេ។

ចុងក្រោយប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចសាលារាជធានីភ្នំពេញជួយមានវិធានការលើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើឲ្យមានកាកកស្ទះ និងខាតពេលវេលា ដោយសារអាជ្ញាធរគ្មានវិធានការ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print