នាយឧត្តមសេនីយ៍ នេត សាវឿន៖ អ្នកពាក់ព័ន្ធគ្រឿងញៀននៅ Rock ប្រធានផ្នែកអន្ដរាគមន៍ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងម្នាក់ កំពុងរត់គេច, ក្នុងចំណោម១៥នាក់ត្រូវចាប់ខ្លួន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅមុននេះបន្ដិច នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៍មានក្នុងស្រុកថា៖ ប៉ុន្មានថ្ងៃនេះកម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀននៅ Rock ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា៖ ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធនៅមជ្ឈមណ្ឌលកម្សាន្ដ Rock នេះត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនេះកំពុងស្ថិតក្រោមការសួរនាំយ៉ាងយកចិត្តទុកដាក់ពីតំណាងអយ្យការ។
ដោយឡែកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានប្រាប់សារព័ត៍មានផងដែរថា ៖ មន្ដ្រី នគរបាលម្នាក់ដែលកំពុងតាមចាប់ខ្លួននោះ គឺជាប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលពាក់ស័ក្ដិ៤។
ជាមួយគ្នានេះ លោក អ៊ាវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងតាមចាប់ខ្លួននេះឈ្មោះ ឡេង សុខគង់ ហើយរហូតមកដល់ពេលនេះកំពុងតែរត់គេចខ្លួន។
អ្នកពាក់ព័ន្ធគ្រឿងញៀននៅ Rock សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជម្រុញអោយសមត្ថកិច្ចស្រាវអោយដល់ឬសគល់ ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានថ្លែងថា៖ មានមន្ត្រីនគរបាលបានជាប់ពាក់ព័ន្ធ ហើយសម្តេចអោយចូលខ្លួនមក រត់ក៏មិនរួចដែរ តែបើសារភាព អាចខាងស្ថាប័នបន្ធូបន្ថយបែបណានោះក៏ថាបាន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print