យោធា​ស័ក្ដិ​៤​កន្លះ​ប្រើ​ល្បិច​បោក​យក​លុយ​រត់ការ​ចូល​ធ្វើ​សមត្ថកិច្ច

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ នារី​វ័យក្មេង​អាយុ​ ១៩​ឆ្នាំ​ម្នាក់​បំណាច់តែ​ចង់​ក្លាយជា​ សមត្ថកិច្ច​ដើម្បី​បម្រើ​ការងារ​ជូន​រដ្ឋ​ បាន​ចំណាយ​ប្រាក់​យ៉ាងតិច​ជិត​២​ពាន់​ ដុល្លារ​ឱ្យទៅ​មន្ដ្រី​យោធា​ស័ក្ដិ​៤​កន្លះ​ (​ឧត្ដម​)​រត់ការ​ចូល​ក្របខ័ណ្ឌ​សមត្ថកិច្ច​ (​អង្គរក្ស​)​ ទីបំផុត​លោក​ស័ក្ដិ​៤​កន្លះ​រូប​ នេះ​ប្រើ​ល្បិច​បោក​យក​ប្រាក់​ ដោយ​ពុំ​ បាន​គិត​ថា​ គ្រួសារ​របស់​នាង​ជាទី​ទ័ល​ ក្រ​នៅ​ស្រុកស្រែ​ចម្ការ​នោះ​ឡើយ​ ។​

កញ្ញា​ គ​.​អ​.​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ក្រុង​ -​ខេត្ដស្ទឹងត្រែង​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ មាន​មន្ដ្រី​យោធា​ស័ក្ដិ​៤​កន្លះ​មួយ​រូប​ ឈ្មោះ​ឧត្ដម​ ដែល​មាន​វត្ដមាន​ជា​អ្នករក​ ស៊ី​ឈើ​នៅ​ស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ ឱ្យ​លោក​លី​ដា​ កូនចៅ​ឧកញ៉ា​ទ្រី​ ភាព​ បាន​ធានា​ថា​ ខ្លួន​មាន​សមត្ថភាព​ក្នុង​ការ​ បញ្ចូល​ឈ្មោះ​ក្នុង​ក្របខណ្ឌ​ ។​

​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ នាង​ ក៏​បាន​ប្រមែប្រមូល​ប្រាក់​ចំនួន​៨០០​ ដុល្លារ​ប្រគល់​ទៅ​ឱ្យ​លោក​ឧត្ដម​ ហើយ​ គាត់​ក៏​បាន​សន្យា​ថា​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នឹង​ត្រូវ​មានឈ្មោះ​ចូល​បម្រើ​ ការងារ​ជា​អង្គរក្ស​ ។​

​នារី​រង​គ្រោះ​បន្ដ​ថា​ នៅ​ថ្ងៃ​ទី​២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ឈ្មោះ​ឧត្ដម​ តម្រូវ​ឱ្យ​ បង់ប្រាក់​បន្ថែមចំនួន​២៥០​ដុល្លារ​ដើម្បី​ យក​ទៅ​បំពេញ​ឯកសារ​ពាក់ព័ន្ធ​ប្រវត្ដិ​ រូប​ និង​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តម្រូវ​ឱ្យ​បង់​ចំនួន​៧០០​ដុល្លារ​បង្គ្រប់​ ហើយ​ប្រាប់​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ត្រូវ​មក​កាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​បម្រើ​ការងារ​ ។​

​ក្រោយ​ពី​ទទួល​ប្រាក់​លោក​ស័ក្ដិ​៤​កន្លះ​ ឧត្ដម​ក៏​បាន​បិទ​ទូរស័ព្ទ​ រក​មិនឃើញ​ និង​ មិនដឹង​ថា​ អង្គភាព​របស់​គាត់​នៅ​ទីណា​ ពិតប្រាកដ​ ។​

​សាច់ញាតិ​របស់​កញ្ញា​ គ​.​អ​.​បាន​ និយាយ​ថា​ ពេល​ដែល​មាន​ទំនុកចិត្ដ​ ចំណាយ​ប្រាក់​ដោយ​យល់​ឃើញ​ថា​ ឈ្មោះ​ ឧត្ដម​ អតីត​ជា​អ្នក​រកស៊ី​ទិញ​ឈើ​ឱ្យ​ថៅ​ កែ​ឈ្មោះ​លី​ដា​ ត្រូវជា​ដៃស្ដាំ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ មិន​នឹក​ស្មានថា​ គេ​មាន​ចេតនា​ បោកប្រាស់​បែប​នេះ​ទេ​ ។​ ដូច្នេះ​សូម​ឱ្យ​ សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្ដា​ចាត់វិធានការ​ ទៅ​លើ​ជនខិលខូច​ប្រភេទ​នេះ​ ព្រោះ​អាច​ នឹង​បន្ដសកម្មភាព​បោកប្រាស់​ប្រជា​ពល​ រដ្ឋ​ស្លូតត្រង់​ដទៃ​ទៀត​ ។​

​គួរ​រំលឹក​ថា​ បញ្ហា​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ តាម​បណ្ដា​ស្ថាប័ន​អង្គភាព​របស់​រដ្ឋ​ តែងតែ​មានការ​ប្រកាស​ជ្រើសរើស​ ប្រឡង​ជា​លក្ខណៈ​ស្របច្បាប់​ មិនមែន​ រើស​តាម​ការ​បង់ប្រាក់​ក្នុង​ល្បិច​ភូត​ កុហក់​បែប​នេះ​ទេ​ ។​ សូម​បងប្អូន​ប្រជា​ ពលរដ្ឋ​កុំ​ជឿ​គំនិត​ទុច្ចរិត​របស់​ជន​ខិល​ ខូច​ចៀសវាង​ការ​ខាតបង់​ទ្រព្យសម្បត្ដិ​ ។​​ពាក់ព័ន្ធ​ករណី​នេះ​នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​លោក​ស័ក្ដិ​៤​កន្លះ​ឧត្ដម​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕

...

ដោយ៖ ​សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print