សមត្ថកិច្ចចម្រុះបារាយណ៍ និងសន្ទុកចុះបង្ក្រាបគោយន្តកាឡេថងដឹកអុសបាន៥គ្រឿង

ចែករំលែក៖

ខេត្ត​កំពង់ធំ​ ៖​ កម្លាំងចម្រុះរបស់ស្រុកបារាយណ៍ សន្ទុក ដឹកនាំដោយលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម មានគ្នាសរុបចំនួន១០​នាក់​ នៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩បានចុះបង្ក្រាបបទល្មើសដឹកអុសងាប់ៗតាមកាឡេថង បានចំនួន៥គ្រឿងអូសយកមករក្សាទុកនៅគុលស្ពានបាក់ស្នា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរកសុីដឹកអុសងាប់ៗតាមកាឡេថងនោះ បានឱ្យ ដឹងថាៈពួកគាត់បានដើរកាត់តាមបុស ចំការអុសងាប់ៗមិន​ បានកាត់ឈើស្រស់ៗនោះទេគឺនៅក្នុងទឹកដីឃុំបឹងល្វា មិនបានទៅកាត់ក្នុងព្រៃអង់តែនទេ។

លោកម៉ង់ រដ្ឋា ជំនួយការលោកបណ្ឌិត អនុប្រធានទី១រដ្ឋសភាជាតិ លោកបានមាន​ប្រសាសន៍ ថាៈលោកមានការសោកស្តាយ ចំពោះសកម្មភាពមួយចំនួនដែលមន្ត្រីមួយចំនួនចុះអនុវត្តន៍ មិនការសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើអោយប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ករណីរឿងនេះលោកនិងពិនិត្យឃើញថាៈ អ្នករកសុីដឹកអុសងាប់ៗតាមបាតចំការដោយគោយន្តកន្ត្រៃហៅការឡេថង មិនមែនកើតមានតែថ្ងៃនេះទេ គឺកើតមាន៤ទៅ៥ឆ្នាំកន្លងមកហើយៗដឹកជញ្ជូនជារៀងរាល់ថ្ងៃ ចុះទង្វើរបស់ប្រជាពលរដ្ឋ មានការខុសឆ្គងផ្លូវច្បាប់មែននោះម្តេចមិនមានវិធានការទប់ស្កាត់ តាំងពីដើមឈើនៅពាសពេញព្រៃ បែរជាឈើអស់ពីព្រៃរលីងហើយបានជានាំគ្នាចុះទៅបង្ក្រាប រឺក៍មមីមមើទើបភ្ញាក់ពីដេក។

ប្រជាពលរដ្ឋទាំង៥នាក់ដែលសមត្ថកិច្ចចាប់កាឡេថងនោះបានប្រាប់ ថាៈមុននឹងចូលដឹកនិងដឹកបានបង់លុយឱ្យសមត្ថកិច្ចតាមដងផ្លូវអស់​ ហើយនៅតែចាប់ទៀត ចុះចំណែកឈ្មួញអុសធំៗដឹក១យប់ៗពី១០ទៅ២០ឡានមិនដែលឃើញមេព្រៃទាំងនោះចាប់បានម្តងណាឡើយមិនដឹងថាក្រុមឈ្មួញធំៗទាំងនោះគេសែនដាក់អីទេ។

លោក ឈាង មាលា នាយសង្កាត់រដ្ឋាព្រៃឈើក្រយា បានអោយដឹងថា ការចាប់ឃាត់អុសចម្រុះយកមកដាក់នៅគុលស្ពានបាក់ស្នានេះដោយសារពួកគេដឹកល្មើសច្បាប់។

ចំណែកលោកមុំ សុផលនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានប្រាប់ថាការចាប់ឃាត់អុសទាំង៥កាឡេថងនេះគឺលោកទទួលបទបញ្ជាពីព្រះរាជអាជ្ញា សូមកុំសួរច្រើនទុកពេកឱ្យលោកធ្វើតាមនិតិវិធីសិនទៅបានហើយក៍បិទទូរសព្ឌបាត់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print